**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**កម្ពុជា-គុយបា សន្យាពង្រីកកិច្ចសហប្រតិបត្តិការវិស័យសំខាន់ៗ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន

ឯកឧត្តម នេត្រ ភក្ត្រា៖ គណបក្សប្រជាជនកម្ពុជាតែងតែគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជានិច្ច

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងតែគិតគូរពីផលប្រយោជន៍ជាតិនិងប្រជាជនជានិច្ច ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចុះនូវគោលនយោបាយ និងយុទ្ធសាស្ត្រនយោបាយដែលមានភាពប្រាកដនិយម ជាក់ស្តែងនិងឈរលើតម្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដ។

ឯកឧត្ដមបានលើកឡើងបែបនេះអំឡុងពេលដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតក្នុងស្រុកឆ្លូង ខេត្តក្រចេះដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋាន និងសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកឆ្លូងសរុបជាង ៤០០នាក់ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៤។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា អង្គបោះឆ្នោតដែលជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងជាតួអង្គយ៉ាងសំខាន់ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុងស្រុក, ជាសំឡេងដែលតំណាងឱ្យប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួនដើម្បីបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាស្រុកដើម្បីចូលរួមបំពេញតួនាទីដឹកនាំនិងអភិវឌ្ឍមូលដ្ឋានខេត្ត ស្រុកក្រុងរបស់ខ្លួនឱ្យរីកចម្រើនស្របតាមយុទ្ធសាស្ត្រនយោបាយរបស់រាជរដ្ឋាភិបាល»។

ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានបានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់របស់គណបក្សប្រជាជនកម្ពុជា និងអង្គបោះឆ្នោតផ្សេងៗបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែមានការរីកចម្រើនរុងរឿងបន្ថែមទៀត។

ឯកឧត្តមបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងតែគិតគូរពីផលប្រយោជន៍ជាតិនិងប្រជាជនជានិច្ច ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជា
ជនកម្ពុជាបានដាក់ចុះនូវគោលនយោបាយ និងយុទ្ធសាស្ត្រនយោបាយដែលមានភាពប្រាកដនិយម ជាក់ស្តែងនិងឈរលើតម្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដ។

ឯកឧត្តមបានថ្លែងអំណរគុណដល់អង្គបោះឆ្នោតទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតព្រឹទ្ធសភាកាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

ឯកឧត្ត នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតដឹកនាំប្រទេស, បានដឹកនាំអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនជាមួយកំណើនសេដ្ឋកិច្ចស្ទុះខ្លាំងប្រមាណជាង ៧% ក្នុងមួយឆ្នាំ រយៈពេលជាង ២០ ឆ្នាំក្រោយពីកម្ពុជាមានសុខសន្តិភាពពេញលេញនៅខែធ្នូ ឆ្នាំ១៩៩៨។ គណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត បានអនុញ្ញាតឱ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងពង្រឹងឯករាជភាពជាតិ និងការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ និងធ្វើឱ្យជីវភាពពលរដ្ឋមានការរីកចម្រើន ថែរក្សាបានសុខសន្តិភាពពេញលេញ។ ជាមួយសន្តិភាព និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, កម្ពុជាមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេស។ ក្នុងនាមសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសូមប្រកាសគាំទ្រពេញទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោង ផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយគម្រោងនេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ និងផ្តល់នូវឯលរាជភាពផ្នែកនយោបាយដឹកជញ្ជូនរបស់កម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានស្នើឱ្យអង្គបោះឆ្នោតថែរក្សាសុខភាព និងត្រៀមឯកសារពាក់ព័ន្ធដើម្បីត្រៀមចូលរួមការបោះឆ្នោត និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងថ្ងៃបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង