ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែមានការរីកចម្រើនរុងរឿងបន្ថែមទៀត។
ឯកឧត្ដមបានលើកឡើងបែបនេះអំឡុងពេលដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតក្នុងស្រុកឆ្លូង ខេត្តក្រចេះដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋាន និងសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកឆ្លូងសរុបជាង ៤០០នាក់ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៤។
ឯកឧត្ត នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតដឹកនាំប្រទេស, បានដឹកនាំអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនជាមួយកំណើនសេដ្ឋកិច្ចស្ទុះខ្លាំងប្រមាណជាង ៧% ក្នុងមួយឆ្នាំ រយៈពេលជាង ២០ ឆ្នាំក្រោយពីកម្ពុជាមានសុខសន្តិភាពពេញលេញនៅខែធ្នូ ឆ្នាំ១៩៩៨។
ឯកឧត្តបន្ថែមថា គណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត បានអនុញ្ញាតឱ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងពង្រឹងឯករាជភាពជាតិ និងការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ និងធ្វើឱ្យជីវភាពពលរដ្ឋមានការរីកចម្រើន ថែរក្សាបានសុខសន្តិភាពពេញលេញ។ ជាមួយសន្តិភាព និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, កម្ពុជាមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេស៕