**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់

សម្តេចធិបតី៖ នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ ច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា គឺតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវការពារអ្នកមានសញ្ជាតិខ្មែរគ្រប់កន្លែងទាំងក្នុង និងក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសហគមន៍ខ្មែរនៅក្រៅប្រទេសអាចផ្តល់ឱកាសដល់កូនខ្មែរដែលកើតនៅក្រៅប្រទេស ហើយការរៀបចំបង្កើតឱ្យមានសហគមន៍ខ្មែរជាច្រើនកន្លែងនៅក្រៅប្រទេសអាចធ្វើឱ្យភាសាខ្មែរ និងវប្បធម៌ខ្មែររីកដុះដាលនៅក្រៅស្រុកកាន់តែទូលំទូលាយ ហើយនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនប្រជាពលរដ្ឋខ្មែរ។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកថា កាលពីឆ្នាំ២០១៤ គ្រាដែលសម្តេចមកបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ គឺមានតែអនុព័ន្ធការងាររបស់កម្ពុជា តែមួយប៉ុណ្ណោះ។ ប៉ុន្តែ ដោយសារតែកំណើនពលករខ្មែរ របស់ធ្វើការ និងប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងមករស់នៅ និងធ្វើការងារនៅប្រទេសកូរ៉េ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចបង្កើតឱ្យមានអនុព័ន្ធការងារចំនួន២នាក់ ដោយមានខិតខំប្រឹងប្រែងសហការជាមួយសមាគម និងមណ្ឌលគាំពារពលករ ព្រមទាំងស្ថាប័នរបស់កូរ៉េ ដើម្បីធ្វើការងារនានា សម្រាប់សម្រួលដល់ប្រជាពលរដ្ឋ និងពលករខ្មែរកំពុងមានវត្តមាននៅប្រទេសកូរ៉េ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ពលរដ្ឋកូរ៉េ ១លាននាក់ធ្វើការនៅអាមេរិក និង៥០ម៉ឺននាក់ ធ្វើការនៅជប៉ុន។ ដោយឡែកពលករដែលកំពុងធ្វើការនៅកូរ៉េបច្ចុប្បន្ន ខ្មែរមានជាង ៤៥,០០០នាក់, ថៃប្រមាណ ២៤ម៉ឺននាក់, វៀតណាម ប្រមាណ ២៧ម៉ឺននាក់, ហ្វីលីពិនប្រមាណ ១៥នាក់ និងឥណ្ឌូនេស៊ីជិត ១៦ម៉ឺននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលដៅធំរបស់រាជរដ្ឋាភិបាល គឺបង្កើតការងារមានគុណភាព ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។ ការងារអាទិភាព គឺជំរុញការងារក្នុងស្រុក តែក៏ទទួលស្គាល់ថាការរៀបចំការងារក្រៅប្រទេសជាជម្រើសសម្រាប់ប្រជាពលរដ្ឋ ក៏ត្រូវធ្វើផងដែរ។ ការបង្កើតការងារខាងក្នុងប្រទេស គឺជាអាទិភាពចម្បង ប៉ុន្តែ ក៏ទទួលស្គាល់ថា ការរៀបចំ និងការបង្កើតការងារនៅក្រៅប្រទេស ក៏ជាការចាំបាច់មួយ ដើម្បីជាជម្រើសដល់ប្រជាពលរដ្ឋអាចជម្រើសការងារធ្វើតាមបណ្ដាប្រទេសដទៃ ជាអាទិ៍ដូចនៅប្រទេសកូរ៉េ ជាដើម។

ជុំវិញការចោទប្រកាន់ថា នាយករដ្ឋមន្ត្រីកម្ពុជាមកអួតតែពីការបញ្ជូនខ្មែរឱ្យមកធ្វើការស្រុកគេ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបថា មានតែប្រទេសដែលហ៊ុមព័ទ្ធសេដ្ឋកិច្ចប៉ុណ្ណោះ ទើបមិនឱ្យប្រជាពលរដ្ឋចេញទៅក្រៅ។ ការបញ្ជូនពលរដ្ឋឱ្យទៅធ្វើការនៅក្រៅប្រទេស គឺមិនមែនជារឿងមិនធម្មតានោះឡើយ ដែលគ្មានប្រជាជនចល័តនោះ ផ្ទុយទៅវិញ ប្រទេសនៅវិញពិភពលោកតែងមានការចល័តកម្លាំងពលកម្មទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង