**រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិនបញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ**បទវិភាគ៖ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើនតាមរយៈទិន្នន័យដ៏គួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ**អ៉ីតាលី និងអេស្ប៉ាញ មិនទាន់ត្រៀមខ្លួន ដើម្បីគាំទ្រផែនការរបស់ EU ក្នុងការផ្តល់ជំនួយយោធាចំនួន ៤៣.៦៧លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំនេះទេ**ក្រសួងមុខងារសាធារណៈ ជូនដំណឹងស្តីពី ការរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»**អ៉ីស្រាអែល ពិគ្រោះយោបល់ជាមួយរដ្ឋបាលលោក ត្រាំ មុននឹងវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយលើតំបន់ហ្កាហ្សា**រាជរដ្ឋាភិបាល សម្រេចបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” ប្រចាំការនៅសួនកសិ–ឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ មានផ្ទៃដី ៨០ហិកតា ជាមួយទុនវិនិយោគ ១០០លានដុល្លារ**នាយកដ្ឋានពាណិជ្ជកម្មរបស់អាម៉េរិក ថាគំរូបញ្ញាសិប្បនិមិត្តរបស់ចិន «DeepSeek» ត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាល**កូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន ប្ដេជ្ញាប្រឆាំងនឹងការឃុំខ្លួនឪពុក របស់ខ្លួន**ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0)**ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត**កុងស៊ុលកិត្តិយសរបស់ស៊ីប នឹងខិតខំទាក់ទាញអ្នកវិនិយោគមករកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅកម្ពុជា ឲ្យមានការកើនឡើងបន្ថែមទៀត**រដ្ឋមន្រ្តីសុខាភិបាល៖ បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌**លោក Trump ដកមុខតំណែងលោក Hunter Biden ចេញពីការការពារសេវាកម្មសម្ងាត់**សហរដ្ឋអាមេរិក ទទួលស្គាល់តំបន់ Crimea ជារបស់រុស្ស៊ី**សម្តេចធិបតី អញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០**ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»**នាយករដ្ឋមន្ត្រីថ្មីកាណាដា៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវតែបញ្ឈប់ការបញ្ចេញមតិអត់ប្រយោជន៍អំពីប្រទេសកាណាដា**ឧត្តមសេនីយ៍ឯក ឯក សំអូន៖ ទាហានត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម និងលុបបំបាត់គ្រឿងញៀន**មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីយន្តហោះមួយគ្រឿងបានធ្លាក់ចូលទឹកសមុទ្ទភ្លាមៗ ក្រោយប៉ុនប៉ងហោះចេញពីកោះរ៉ូតាន់ក្បែរឆ្នេរសមុទ្ទនៃប្រទេសហុងឌូរ៉ាស**ការកាត់បន្ថយជំនួយមនុស្សធម៌របស់អាម៉េរិក កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា

ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង

(ភ្នំពេញ)៖ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ភាគីកម្ពុជា បានស្នើដល់កូរ៉េខាងត្បូង ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែក្រុមហ៊ុន និងវិនិយោគកូរ៉េខាងត្បូង នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ដំណើរអញ្ជើញទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ រយៈពេល៤ថ្ងៃ។

ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់ បានបញ្ជាក់ថា កម្ពុជាតាមរយៈគំនិតផ្តួចផ្តើម របស់សម្តេចធិបតី ដាក់ចេញជាសំណើថា គួរតែបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនៅកម្ពុជា សម្រាប់តែក្រុមហ៊ុនកូរ៉េ សម្រាប់តែវិនិយោទុនកូរ៉េ។

បន្ថែមពីនោះទៀត ឯកឧត្តមបានលើកឡើងថា ការបង្កើតនេះ គោលដៅរបស់កម្ពុជា គឺជំរុញឲ្យក្រុមហ៊ុនកូរ៉េ ដែលកំពុងបន្តរកស៊ីនៅកម្ពុជា បង្កើនទុនវិនិយោគ និងទន្ទឹមនេះ ទាកទាញក្រុមហ៊ុនកូរ៉េដទៃផ្សេង ឲ្យសម្រេចចិត្តមកដាក់ទុនរកស៊ី នៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងន័យនេះ យន្តការពិគ្រោះយោបល់ ទៀងទាត់មួយរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថានទូតកូរ៉េនៅភ្នំពេញ នឹងត្រូវបង្កើតឡើង ដើម្បីសម្របសម្រួលប្រតិបត្តិការនានា ក្នុងក្របខ័ណ្ឌ នៃការជំរុញវិនិយោគកូរ៉េ នៅលើទឹកដីកម្ពុជា។

ឯកឧត្តមបានបន្តថា តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងអាចលេចចេញជារូបរាងនៅពេលខាងមុខ ហើយនឹងហុចនូវប្រយោជន៍ធំសម្រាប់កម្ពុជា។ រាជរដ្ឋាភិបាលចង់ឱ្យចេញជារូបរៀងលឿនបំផុត ប៉ុន្តែយើងត្រូវទុកពេលឱ្យភាគីទាំងពីរ ជាពិសេស CDC និងស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ពិភាក្សាគ្នាបន្តទៀត។ ហើយថ្ងៃខាងមុខ ក៏មានក្រុមហ៊ុនផ្សេងផងដែរ។

សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧។ ចំណងការទូតនេះ ត្រូវបានបង្កើតឡើងវិញ ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ឬអាចហៅបានថា សម្តេចតេជោ ជាឆ្មបបង្កើតនូវទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង។ បន្ទាប់ពីបង្កើតជាផ្លូវការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹងពង្រីក និងលើកកម្ពស់ឲ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរជាបន្តបន្ទាប់។

តាមរយៈទំនាក់ទំនងល្អប្រសើរ កម្ពុជា និងកូរ៉េខាងត្បូង ក៏បានពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នា ក្នុងកំណើនគួរឲ្យកត់សម្គាល់។ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៣ មានទំហំថវិកាសរុបប្រមាណ ៧៥១លានដុល្លារ។ រយៈពេល៣ខែឆ្នាំ២០២៤ សម្រេចបានជិត ២០០លានដុល្លារអាមេរិក។

ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅកូរ៉េ ក្នុងឆ្នាំ២០២៣៖ រួមមាន ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ អាលុយមីញ៉ូម ម៉ាស៊ីន និងបរិធានមេកានិក វត្ថុធ្វើអំពីស្បែក ប្រដាប់ប្រដាក្មេងលេង វត្ថុចាំបាច់សម្រាប់កីឡា ផលិតផលឱសថ ប្លាស្ទិក ក្រដាសនិងក្រដាសកាតុង កៅស៊ូ ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន ជាដើម។

ទំនិញសំខាន់ៗ ដែលកម្ពុជានាំចូលពីកូរ៉េ ក្នុងឆ្នាំ២០២៣ រួមមាន យានជំនិះ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ភេសជ្ជៈ ស្រា និងទឹកខ្មេះ ស្បែកឆៅ (ក្រៅពីស្បែកជាប់រោម) ស្បែកសម្លាប់ ប្លាស្ទិក ផលិតផលឱសថ វត្ថុវាយនភណ្ឌកែច្នៃរួចផ្សេងទៀត កៅស៊ូ ម៉ាស៊ីន និងបរិធានមេកានិកជាដើម ៕

អត្ថបទដែលជាប់ទាក់ទង