**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី

ឯកឧត្តមនេត្រ ភក្ត្រា ប្រគល់ថវិកាចំនួន ២៧ លានរៀលជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង

ភ្នំពេញ៖ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានប្រគល់ថវិកាចំនួន ២៧ លានរៀលដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលាស្រុកឆ្លូង។

បឹងនេះមានទំហំ ៥១ ហិកតា អាចផ្ទុកទឹកបានរាប់លានម៉ែត្រគូប ជាប្រយោជន៍ស្រោចស្រពលើផ្ទៃដីកសិកម្មរបស់ប្រជាពលរដ្ឋបានប្រមាណ ៦៩៤ ហិកតា។ ប្រជាពលរដ្ឋដែលទទួលផលពីបឹងនេះមានចំនួន ៥១២គ្រួសារ មានចំនួនមនុស្ស៥៥៦០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមស្តារបឹងដើម្បីដើម្បីធានាបានការផ្គត់ផ្គង់ទឹក សម្រាប់បង្កបង្កើនផលប្រជាកសិករនៅស្រុកឆ្លូង ខេត្ដក្រចេះ និងបានថ្លែងអំណរគុណឯកឧត្តម ឆាន់ សាផាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកឆ្លង, ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង រួមនឹងអាជ្ញាធរស្រុកដែល បានចលនាការគាំទ្រទាំងកម្លាំង និងថវិកាដើម្បីស្តារបឹងនេះឡើង។

សូមបញ្ជាក់ថា ពិធីបើកការដ្ឋានស្ដារឡើងវិញបឹងកូនសត្វនេះប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឆាន់ សាផាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកឆ្លង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជុំកុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកឆ្លង លោកលោកស្រី ប្រធានអនុប្រធានមន្ទីរប្រធានក្រុមការងារ ចុះជួយមូលដ្ឋាននេះជាច្រើននាក់ផ្សេងទៀត។

ឯកឧត្តម ឆាន់ សាផាន់ បានថ្លែងថា ការផ្ដួចផ្ដើមគំនិតនៅក្នុងការស្ដារឡើងវិញបឹងនេះ ដោយមើលឃើញពីភាពលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ជាពិសេសបងប្អូនប្រជាកសិករ ដែលអាស្រ័យផលបង្កបង្កើនស្រែចំការនៅជុំវិញបឹងកូនសត្វ ដែលជួបប្រទះបញ្ហាខ្វះខាតប្រភពទឹក សម្រាប់ស្រោចស្រពដំណាំស្រូវ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឯកឧត្តមបានបញ្ជាក់ថា ការងារស្ដារបឹងនេះ គឺប្រើប្រាស់គ្រឿងចក្រកាយ ដោយចំណាយប្រេងឥន្ធនៈចំនួន ៤ម៉ឺនលីត្រ ហើយស្មើនឹងទឹកប្រាក់ជាង ៤ម៉ឺនដុល្លារ។ ក្នុងនោះដែរ ឯកឧត្តមក៏បានចូលរួមចំណែកក្នុងការស្ដារបឹងនេះ ចំនួនទឹកប្រាក់ ១ ម៉ឺនដុល្លារ ហើយក៏មានលោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិថ្នាក់ខេត្ត ក៏បានចូលរួមបដិភាគក្នុងការងារជួយស្ដារបឹងកូនសត្វឱ្យសម្រេចបានទៅតាមគម្រោងផែនការដែលបានដាក់ចេញ។

ឯកឧត្តមរដ្ឋលេខាធិកា ក៏បានបញ្ជាក់ទៀតថា បឹងកូនសត្វនេះគឺត្រូវស្តាឡើងវិញ ទំហំផ្ទៃចំនួន៥១ហិកតា លើផ្ទៃដីបង្កបង្កើនផលប្រមាណ៦៩៤ហិកតា ស្មើនឹង៥១២គ្រួសារ ដែលជាអាងស្តុក ទឹកដ៏ធំមួយសម្រាប់ប្រជាកសិករ ក្នុងឃុំព្រែកសាម៉ាន់ទាំងមូលក្នុងកាបូមទឹកចេញ សម្រាប់ស្រោចស្រពដំណាំស្រែ ចម្ការបងប្អូន ដើម្បីទទួលបានទិន្នផលខ្ពស់ និងអាចធ្វើស្រែចម្ការ បានក្នុងមួយឆ្នាំពីទៅបីដង បានអាស្រ័យទៅតាមលទ្ធភាពបងប្អូនប្រជាកសិករអាចធ្វើបាន។

ដោយមើលឃើញពីតម្រូវការចាំបាច់របស់ប្រជាប្រជាពលរដ្ឋក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូងក្នុងការប្រើប្រាស់ទឹក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានឧបត្ថម្ភថវិកាបន្ថែមទៀត ដើម្បីទិញប្រេងដំណើរការស្តារឱ្យបានឆាប់រួចរាល់មុនរដូវវស្សាចូលមកដល់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់សប្បុរសជនចូលរួមគាំទ្រថវិកាបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង