**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឯកឧត្តម ចាយ បូរិន អំពាវនាវដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវថែទាំសុខភាព និងត្រៀមលក្ខណៈដោយប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតីពិធីប្រកាសបង្ហាញមុខបេក្ខជនពេញសិទ្ធ និងបម្រុងក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាស្រុកនិងសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកតំបែរ ខេត្តត្បូងឃ្មុំ អាណត្តិទី៤ ឆ្នាំ២០២៤ ចំនួន៤៧នាក់ ភ្នាក់ងារគណបក្សសង្កេតការបោះឆ្នោត មន្ត្រីគណបក្សក្រុមប្រឹក្សា ឃុំ ស្រុកសមាជិក សមាជិកាសាខាបក្សឃុំ ទាំង៧ឃុំ នៅក្នុងមូលដ្ឋានស្រុកតំបែរចំនួន១៨០នាក់។

ពិធីនេះប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុកតំបែរ ខេត្តត្បូង ដោយក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ាក ឡេង សមាជិកព្រឹទ្ធសភា ឯកឧត្តម ពាង ណារិទ្ធ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ត្បូងឃ្មុំ។

ឯកឧត្តម ចាយ បូរិន បានថ្លែងអំណរគុណកោតសសើនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់ថ្នាក់ដែលបានរួបរួមសាមគ្គីគ្នាចិញ្ចឹមចលនាក្នុងមូលដ្ឋាន សហការណ៍ជាមួយអជ្ញាធរគ្រប់លំដាប់ថ្នាក់ដោះស្រាយបញ្ហាប្រឈម ឆ្លើយតបសំណូមពររបស់ប្រជាជនបានទាន់ពេលវេលា ថែរក្សាសណ្ដាប់ធ្នាប់សង្គម ភូមិ ឃុំ មានសុវត្ថិភាពផ្តល់ភាពកក់ក្តៅ និងធានា ដល់ សុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ រក្សាសមិទ្ធិផលចាស់និងអភិវឌ្ឍសមិទ្ធិផលថ្មីជាបន្តបន្ទាប់។

ឯកឧត្តមក៏បានលើកឡើងផងដែរថា៖យើងបានធ្វើការបោះឆ្នោតសកលនិងអសកលជាច្រើនដងរួចមកហើយ តាមច្បាប់និងប្រតិទិនរបស់ គ.ជ.ប ហើយដោយសារតែអំពើល្អរបស់មន្ត្រីបក្ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រធានគណបក្ស យើងទទួលបានជ័យជម្នះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតនាពេលកន្លងមកនេះ ដូច្នេះក្នុងកំលុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ហើយត្រូវសម្រាក់និងរក្សាភាពស្ងៀមស្ងាត់១ថ្ងៃមុនពេលបោះឆ្នោតគឺថ្ងៃសៅរ៏ទី២៥ខែឧសភាឆ្នាំ២០២៤។

សូមឲ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាគ្រប់រូបស្តាប់តាមការណែរនាំរបស់គណបក្ស គោរពតាមបទបញ្ជានីតិវិធី ច្បាប់របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានកំណត់ និងជៀសវាងបញ្ហានានាក្នុងកំលុងពេលឃោសនា ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរក្នុងនាមជាគណបក្សនយោបាយដឹកនាំប្រទេស។

ពាក់ព័ន្ធនិងការងារបោះឆ្នោត ឯកឧត្តម ចាយ បូរិន បានណែនាំដល់អង្គបោះឆ្នោតឱ្យស្គាល់ហិបឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក លេខរៀងរបស់គណបក្ស បង្ហាញពីរៀបគូសលើសន្លឹកឆ្នោត ការត្រៀមលក្ខណៈ ប្រុងប្រយ័ត្នត្រួតពិនិត្យនិងរក្សាឯកសារ សំរាប់ បម្រើការបោះឆ្នោត ឱ្យបានត្រឹមត្រូវ រក្សាវត្តមាន ថែរក្សាសុខភាព និងអារម្មណ៍ឱ្យបានល្អ ព្រមទាំងសំណូមពរដល់គ្រប់សមាសភាពពាក់ព័ន្ធ បេក្ខភាព និងអង្គបោះឆ្នោតក្រុមប្រឹក្សាស្រុក ខេត្តទាំងអស់ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំបន្តរួមគ្នាអនុវត្តផែនការឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលប្រព្រឹតិ្តទៅនៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានអំពាវនាវដល់អង្គបោះឆ្នោតទាំអស់សូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីបន្ត ជំរុញ និងលើកកម្ពស់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងចូលរួម ទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្ត ពង្រឹងបាន នូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ សង្គមលើគ្រប់វិស័យ នាំមកវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋយើង ៕

អត្ថបទដែលជាប់ទាក់ទង