**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ

នាយករដ្ឋមន្រ្តីថៃ ស្នើឱ្យប្រធានាធិបតីបារាំង បង្កើតគ្រុបសន្ទនាមួយលើ WhatsApp ជាមួយរូបលោក ហើយនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

ប៉ារីស៖ យោងតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Nation Thailand នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ងា ក្នុងសប្តាហ៍នេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីសីន បានផ្តល់ជាយោបល់ទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង អំពីគំនិតបង្កើតគ្រុបសន្ទនាមួយ (group chat) តាមរយៈប្រព័ន្ធទំនាក់ទំនង WhatsApp ដែលរួមមានរូបលោកផ្ទាល់ លោក ម៉ាក្រុង ហើយនិងនាយករដ្ឋមន្រ្តីកម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីងាយស្រួលក្នុងការជជែកគ្នាអំពីបញ្ហាអន្តរជាតិផ្សេងៗ។

កាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកនាយករដ្ឋមន្រ្តីថៃ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ដើម្បីចូលរួមវេទិកាធុរកិច្ច ថៃ-បារាំង និងបើកកិច្ចពិភាក្សា ជាមួយលោកប្រធានាធិបតីបារាំង។ កាលពីថ្ងៃព្រហស្បតិ៍ លោក សេដ្ឋា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានជួបសន្ទនារយៈពេលជិត៤ម៉ោង ជាមួយលោក ម៉ាក្រុង ហើយជាលទ្ធផល ភាគីទាំង២បានឯកភាពគ្នាលើ កិច្ចសហប្រតិបត្តិការក្នុងវិស័យចម្រុះជាច្រើន។

លោក សេដ្ឋា បានឱ្យដឹងបន្ថែមថា អំឡុងជំនួបនោះ រូបលោកបានចែករំលែកព័ត៌មានទំនាក់ទំនងរបស់លោក ជាមួយលោក ម៉ាក្រុង តាមប្រព័ន្ធ WhatsApp ហើយនាពេលនោះ លោកប្រធានាធិបតីបារាំង បានឆ្លៀតបង្ហើបថា រូបលោកក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ ជាហេតុនាំឱ្យលោក សេដ្ឋា លើកជាយោបល់តែម្តងថា មេដឹកនាំទាំង៣រូប គួរតែមានគ្រុបឆាតមួយលើ WhatsApp ដើម្បីទុកជជែកអំពីបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធជាមួយបារាំង និងអាស៊ាន។

គួរបញ្ជាក់ថា បារាំងគឺជាប្រទេសដំបូងគេនៅទ្វីបអឺរ៉ុប ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅបំពេញទស្សនកិច្ច កាលពីខែមករា ដើមឆ្នាំនេះ គិតចាប់តាំងពីសម្តេចបានក្លាយជា នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង