សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី បានសហការជាមួយបណ្ដាអង្គការសមាគម ដែលជាសមាជិកនៃសហភាពអង្គការសង្គមស៊ីវិល ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន ព្រមទាំងផ្សព្វផ្សាយច្បាប់ និងបណ្ដុះបណ្ដាលច្បាប់។
យុវជនចូលរួមសិក្សាស្រាវជ្រាវនិងផលិតវីដេអូនៅរុនតាឯក ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការពិតអំពីការអភិវឌ្ឍជាក់ស្ដែងនៅ ក្រុងរុនតាឯកតេជោសែន។
ដោយតាមរយៈបេសកកម្មនេះ ឃើញថាក្រុងរុនតាឯកពិតជាមានការអភិវឌ្ឍលើគ្រប់វិស័យ មានមន្ទីរពេទ្យ សាលារៀន ផ្សារធម្មជាតិរុនតាឯក វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈផ្សេងៗទៀតដែលផ្ដល់ជូនដល់ពលរដ្ឋ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ៕