**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំបន្តយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ។ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកា គណបក្សខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត១៧រូប, ក្រុមប្រឹក្សាស្រុក១១រូប និងអង្គបោះឆ្នោតទាំង១៣រូប សរុបមានអ្នកចូលរួមទាំងអស់៨០នាក់។

អង្គពិធីនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបុរីអូរស្វាយសែនជ័យ។

បន្ទាប់ពី លោក លី មីណា អាននូវសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោកស្រី បួរ ខាំតង ប្រធានក្រុមប្រឹក្សាស្រុកបុរីអូរស្វាយសែនជ័យ បានមានមតិចំណាប់អារម្មណ៍របស់តំណាងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាស្រុក និងឯកឧត្តម ឈាង ឡាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត បានមានមតិចំណាប់អារម្មណ៍របស់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាខេត្ត រួចមក ក្នុងឱកាសបន្តយុទ្ធនាការនេះ ឯកឧត្ដម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គបោះឆ្នោតទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាជាតិកាលពីចុងខែកុម្ភៈកន្លងទៅ ដែលគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានជាប្រធានព្រឹទ្ធសភាដ៏ឧត្តង្គឧត្តម។

ឯកឧត្ដមប្រធានគណៈកម្មាធិការគណបក្សខេត្ត បានថ្លែងបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃអាទិត្យទី២៦នេះ ជាព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់ សម្រាប់បុព្វហេតុសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍសង្គមជាតិយើងបន្តទៀត ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣។

ការបោះឆ្នោតនៅថ្នាក់ក្រោមជាតិនេះ គឺជាការកែទម្រង់រដ្ឋបាលសាធារណៈសំដៅលើកកំពស់អភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ដើម្បីបំរើសេវាសាធារណៈជូនប្រជាជនឱ្យកាន់តែបានល្អប្រសើរ។ ទោះបីជាការបោះឆ្នោតអសកល ប៉ុន្តែនេះជាការបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យ ដោយអង្គបោះឆ្នោតគឺជាសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងស្របច្បាប់ ដោយផ្ទាល់ពីប្រជាពលរដ្ឋនៅទូទាំងប្រទេសតាមអាណត្តិនីមួយៗ។

ឯកឧត្ដមប្រធានគណៈកម្មាធិការគណបក្សខេត្ត បានធ្វើការអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ឱ្យបន្តរួមសាមគ្គីគ្នា រឹងមាំជុំវិញស្នូលនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនិងគាំទ្រយ៉ាងក្លៀវក្លាយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបុព្វហេតុសុខសន្តិភាពស្ថេរភាព អភិវឌ្ឍនភាព វិបុលភាព និងអនាគតដ៏រុងរឿងរបស់កម្ពុជាជាដរាបតរៀងទៅ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានគណៈកម្មាធិការគណបក្សខេត្ត បានប្រកាសក្នុងនាមសមាជិកមន្រ្តីគណបក្ស និងប្រជាពលរដ្ឋស្រុកបុរីអូរស្វាយសែនជ័យ ទាំងមូល គាំទ្រយ៉ាងរឹងមាំនិងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យសម្រាប់អនាគតថ្លៃថ្លារបស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង