**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត តំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា រួមនឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលស្រុកសៀមបូក និងមន្រ្តីពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវកៅស៊ូពីរជាន់ DBST និងផ្លូវបេតុង០១ខ្សែ ប្រវែង ១៥.៧៥គីឡូម៉ែត្រ (ផ្លូវកៅស៊ូទទឹង០៨ម៉ែត្រ និងផ្លូវបេតុងទទឹង០៦ម៉ែត្រ) ចាប់ពីភូមិដំរីផុង ឃុំកោះសំពាយ ដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលជាគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជបនីយកម្មកសិកម្ម ហៅកាត់ថាគម្រោងSAAMBAT។

គម្រោងនេះត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានទទួលថវិកាពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហគមន៍អឺរ៉ុប (EU)។ គោលដៅគម្រោងគឺដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនសន្តិសុខស្បៀង តាមរយៈជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងផ្នែកជំនាញ បច្ចេកវិទ្យា និងភាពជាសហគ្រិន ស្ថិតក្រោម <<អភិក្រមកម្មវិធី>> គម្រោងនេះអ្នកទទួលផលសំខាន់ៗរួមមាន៖ ប្រជាពលរដ្ឋក្រីក្រជនបទ និងគ្រួសារងាយរងគ្រោះ យុវជន ស្រ្តី និងជនជាតិដើមភាគតិច។

គួរំលឹកផងដែរថា៖ ស្ពានបេតុង១កន្លែង (ទទឹង ០៦ម៉ែត្រ និងបណ្ដោយ ២៥ម៉ែត្រ) ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ស្ថិតនៅភូមិអូរម្រះ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានស្ថាបនារួចរាល់ នៅដើមខែឧសភា ឆ្នាំ២០២៤ ហើយដំណើរការឱ្យប្រជាពលរដ្ឋធ្វេីចរាចរបន្ទាប់ពីស្ថាបនារួចរាល់។ ហើយស្ពាន១ខ្សែនេះ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោក ព្រំ ចាន់ថា ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានអមដំណើរ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ដើម្បីចុះពិនិត្យមើលការសាងសង់ស្ពានបេតុង១កន្លែង (ទទឹង ៦ម៉ែត្រ និងបណ្ដោយ ២៥ម៉ែត្រ) ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ស្ថិតនៅភូមិអូរម្រះ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ការធ្វើដំណើរចុះពិនិត្យការងារសាងសង់ស្ពានបេតុងនេះ កាលពីកន្លងទៅថ្មីៗនេះពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដើម្បីដឹងពីការសាងសង់ទទួលនូវគុណភាពរឹងមាំតាមលក្ខណៈបច្ចេកទេស។ ហើយស្ពានមួយកន្លែងនេះគឺនៅឆ្ងាយពីក្រុងស្ទឹងត្រែងប្រមាណជា៥០គីឡូម៉ែត្រតាមបណ្តោយផ្លូវក្រាលគ្រួសក្រហមមាត់ទន្លេជាប់នឹងព្រំប្រទល់ខេត្តក្រចេះ។

តាមការបញ្ជាក់ពី លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឱ្យដឹងថា ការសាងសង់ស្ពាននេះគឺដំណើរការនៅចុងឆ្នាំ២០២៣ ក្នុងតំលៃជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយការសាងសង់នឹងបញ្ចប់រយៈពេល៦ខែស្មើនឹង១៨០ថ្ងៃ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅចំណុចកំពុងសាងសង់ស្ពានបេតុងនេះ ពីមុនជាស្ពានឈើ ហើយចាប់តាំងពីឆ្នាំ២០១១មក ស្ពានឈើនោះស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមខ្លាំងដែលជាហេតុធ្វើអោយមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ទៅមកសាលារៀន និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ជាពិសេសអ្នកជម្ងឺ ស្រ្តីមានផ្ទៃពោះ មកទទួលសេវា នៅមណ្ឌលសុខភាព។ ហើយដោយបានជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុន ទើបនៅចុងឆ្នាំ២០២៣នេះ បានសាងសង់ស្ពានបេតុងនេះឡើង និងបញ្ចប់ការសាងសង់នាពេលឆាប់ៗខាងមុននេះ។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានសម្តែងនូវការ ជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុនជាពិសេសស្ថានទូតជប៉ុន នឹងបន្តគាំទ្រដល់វិស័យអភិវឌ្ឍជនបទនៅក្នុងខេត្តស្ទឹងត្រែងឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តមតំណាងរាស្រ្តបានបន្តថា ការសាងសង់ស្ពានជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមើលឃើញពីបញ្ហាប្រឈមជាច្រើន ទើបស្ថានទូតជប៉ុន បានសម្រេចផ្តល់ជំនួយសាងសង់ស្ពានបេតុង ចំនួន០១កន្លែង ប្រវែង២៥ម៉ែត្រ ទទឹង០៦ម៉ែត្រ កម្ពស់០៨ម៉ែត្រ នេះ។ ទង្វើនេះបានសម្តែងនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ចំពោះព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង