**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើជាអធិបតីក្នុងពិធីសម្ពោធអគារទីស្នាក់ការសមាគមនិកាយចិនទៀជីវកម្ពុជា និងអគារសាកលវិទ្យាល័យ ទួនហ្វា ដោយមានការចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា, ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ណ, ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល, ឯកឧត្តមអ្នកឧកញ៉ា ឡាវ ម៉េងឃីន ប្រធានសមាគមនិកាយចិនទៀជីវកម្ពុជា និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ទួនហ្វា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងសមាគម សាកលវិទ្យាល័យ លោក លោកស្រី បុគ្គលិក សាស្ត្រាចារ្យ សិស្សានុសិស្ស សរុបប្រមាណ ៨០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអ្នកឧកញ៉ា ឡាវ ម៉េងឃីន ប្រធានសមាគមនិកាយចិនទៀជីវកម្ពុជា និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យទួនហ្វា បានរាយការណ៍ដែលមានមហាវិទ្យាល័យចំនួន០៩រួមមាន៖
(១).មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍
(២).មហាវិទ្យាល័យភាសាបរទេស
(៣).មហាវិទ្យាល័យសិល្បៈ និងមនុស្សសាស្ត្រ
(៤).មហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិ និងការទូត
(៥).មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច
(៦).មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម
(៧).មហាវិទ្យាវិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា គ្រប់គ្រងប្រព័ន្ធព័ត៌មាន
(៨).មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ
(៩).មហាវិទ្យាល័យអប់រំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ក្នុងនាមរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសូមសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យសាកលវិទ្យាល័យ ទួនហ្វាទាំងអស់ ដែលសម្រេចបាននូវសមិទ្ធផលថ្មីដ៏ល្អត្រចះត្រចង់នាពេលនេះ ដើម្បីលើកស្ទួយវិស័យអប់រំ ក្នុងកម្រិតឧត្តមសិក្សា និងគោលដៅរួមចំណែកអភិវឌ្ឍជាតិ មាតុភូមិ លើកស្ទួយកិត្យានុភាពជាតិ សំដៅកសាងសង្គមជាតិ កម្ពុជាមួយ ដែលមានភាពទំនើប ស៊ីវិល័យ ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថលនាសតវត្សរ៍ទី២១។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានធ្វើការទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់របស់គ្រូបង្រៀនគ្រប់លំដាប់ថ្នាក់ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតីក្នុងការអប់រំ ទូន្មានប្រៀនប្រដៅដល់សិស្សនិស្សិតឱ្យមានឥរិយាបថល្អចំណេះដឹង ជំនាញសាកសមជាពលរដ្ឋដ៏ល្អមានសីលធម៌ អរិយធម៌ដល់ពិសេសរុងរឿង និងឆ្លុះបញ្ចាំងតាមរយៈសិលាចារឹក នៃប្រាង្គប្រាសាទបុរាណក្នុងប្រវត្តិសាស្ត្រខ្មែរ មរតកប្រវត្តិសាស្ត្រខ្មែរដ៏ថ្លៃថ្លានេះបានដាស់អង្រួនទឹកចិត្តកូនខ្មែរទាំងអស់គ្រប់ស្រទាប់វណ្ណៈ ឱ្យនឹកស្រមៃដល់កិត្យានុភាព អរិយធម៌ដ៏ល្អអស្ចារ្យរបស់ជាតិកម្ពុជាយើង ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ សុខសន្តិភាពជាតិ និងសន្តិភាពនយោបាយជាពិសេសធនធានមនុស្ស ដែលជា សសរគ្រឹះដ៏រឹងមាំនៃខឿនសេដ្ឋកិច្ចជាតិក្នុងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមតម្រូវការនៃសភាហូបនីយកម្ម ទីផ្សារក្នុងប្រទេស តំបន់និងសកលលោកក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងវិស័យអប់រំហើយបានដាក់វិស័យនេះ ក្នុងចំណោម អតិភាពទីមួយ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះអប់រំក្នុងសង្គមកម្ពុជា ធានាបានថាយុវជនកម្ពុជា ទទួលបានការអប់រំ ប្រកបដោយគុណភាព សមធម៌បរិយាបន្ន មានសមត្ថភាពប្រកួតប្រជែងខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា សាកលវិទ្យាល័យទួនហ្វា ជាគ្រឹះស្ថានដ៏មានសក្ដានុពល ក្នុងការបង្កើតការប្រកួតប្រជែង កម្រិតអន្តរជាតិ សមិទ្ធផលនាពេលនេះ នឹងក្លាយជាធនធានចូលរួម ក្នុងការផលិតធនធានមនុស្សដ៏មានសារៈសំខាន់បំផុតរបស់ប្រទេសកម្ពុជា ដើម្បីសម្រេចបានគោលដៅរួម។

ជាមួយគ្នានេះដើម្បីបន្ត និងលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានផ្ដល់នូវអនុសាសន៍មួយចំនួន រួមមាន៖

(១).បន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាននៅក្នុងសាកលវិទ្យាល័យក៏ដូចជានៅតាមគ្រឹះស្ថានសិក្សាទាំងអស់ជាពិសេសត្រូវបំពាក់សម្ភារៈបច្ចេកទេសឱ្យបានសមស្របសម្រាប់ការរៀន និងបង្រៀន រៀបចំឱ្យមានបណ្ណាល័យដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងមានឯកសារគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រនិងការស្រាវជ្រាវ។

(២).យកចិត្តទុកដាក់លើកកម្ពស់គុណភាពគ្រូបង្រៀនដែលផ្ដោតលើវិធីសាស្ត្របង្រៀន និងការពង្រឹងអភិបាលកិច្ចសាលារៀន។

(៣).ពង្រឹងការរៀនអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ជំរុញការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងបច្ចេកវិទ្យាព័ត៌មាន។

(៤).យកចិត្តទុកដាក់លើសុខភាពរបស់សិស្សនិស្សិតតាមរយៈកម្មវិធីអាហារូបត្ថម្ភ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។

(៥).សហការ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។

សារជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងនូវការថ្លែងអំណរគុណ និងអបអរសាទរចំពោះការបើកសម្ពោធសមាគមចិនទៀជីវ និងសាកលវិទ្យាល័យទួនហ្វា ហើយក៏សូមប្រកាសបើកឱ្យដំណើរការជាផ្លូវការចាប់ពីពេលនេះតទៅ ៕

អត្ថបទដែលជាប់ទាក់ទង