**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម

អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបិទការប្រកួតកីឡាបាល់ទាត់មហាជនជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម គួច ចំរើន នៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក ប្រធានមន្ទីរ-អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍សង្ខេប ស្តីពីការប្រកួតកីឡាបាល់ទាត់មហាជនពានរង្វាន់ ឯកឧត្តម គួច ចំរើន ឆ្នាំ២០២៤ មានរយៈពេល ៩សប្តាហ៍ មានក្រុមកីឡាករចូលរួមប្រកួត ១៦ក្រុម ចែកចេញជា ៤ពូល A,B,C,D ប្រកួតស្មើនឹង ៣២ប្រកួត។ ហើយជាលទ្ធផលដែលយើងទទួលបានថ្ងៃនេះ លេខ១ បានទៅក្រុមកីឡាករកងរាជអាវុធហត្ថស្រុកព្រៃនប់ លេខ២ ក្រុមកីឡាយុវជន ឃុំបឹងតាព្រហ្ម លេខ៣ ក្រុមកីឡាករអធិការដ្ឋានគរបាលស្រុកព្រៃនប់។ ក្រៅពីជ័យលាភីទាំង ៣ខាងលើ ក៏មានពានជ័យលាភីដូចជា ស្បែកជើងមាស ស៊ុតបញ្ចូលទីបានគ្រាប់បាល់ច្រើន ស្រោមដៃមាស ក្រុមកីឡាករទទួលបានកាតពិន័យក្នុងការប្រកួតច្រើនជាងគេ។ ទន្ទឹមនឹងការប្រកួតកីឡាមហាជន ក៏មានកីឡាវ័យចាស់ចូលរួមប្រកួតចំនួន ៤ក្រុម ប្រកួតជាមិត្តភាព និងដើម្បីសុខភាពផងដែររួមមាន៖ ១.វ័យចាស់ ស.ស.យ.ក.ឃុំអូរជ្រៅ, ២.អិចទីហាដ, ៣.កងរាជអាវុធហត្ថ និង៤ហង្សមាស។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត មានប្រសាសន៍បិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឆ្នាំ២០២៤ ដោយសង្កត់ធ្ងន់ថា ការលេងកីឡានាំមកនូវសុខភាពសម្រាប់មនុស្សគ្រប់រូបមានសុខភាពល្អ និងជាធនធានដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើនក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា ដែលជាផ្នែកមួយដ៏សំខាន់របស់វិស័យអប់រំ ក្នុងការលើកកម្ពស់សុខមាលភាពរាងកាយ បញ្ញាស្មារតី មិត្តភាព សាមគ្គីភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងឧត្តមភាពជាតិលើឆាកអន្តរជាតិ តាមរយៈការប្រកួតកីឡាគ្រប់ប្រភេទ ដើម្បីលើកស្ទួយវិស័យកីឡាឱ្យមានការរីកចំរើនទាំងបរិមាណ គុណភាព និងលទ្ធផលល្អក្នុងការប្រកួតគ្រប់លំដាប់ថ្នាក់។ មិនតែប៉ុណ្ណោះការលេងកីឡាធ្វើឱ្យប្រជាជន និងយុវជនរបស់យើងគ្រប់រូបជៀសផុតពីការទំនេរទៅធ្វើសកម្មភាពផ្តេសផ្តាសបង្កជាក្រុមបងតូច បងធំ ជៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការប្រព្រឹត្ដអំពើអបាយមុខផ្សេងៗ ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារជាដើម ដែលបង្កឱ្យមានអសេ្ថរភាពក្នុងសង្គមជាតិ។ កីឡាករត្រូវទទួលយកនូវលទ្ធផលចាញ់-ឈ្នះ ដែលជាធាតុចូលដ៏សំខាន់នៃសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការកោតសរសើរចំពោះក្រុមកីឡាករដែលបានខិតខំប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញ ស្វាហាប់ បញ្ចេញនូវបច្ចេកទេស ទោះបីអាកាសធាតុមិនអំណោយផលយ៉ាងណា តែក្រុមកីឡារបស់យើងធ្វើការប្រកួតដោយស្មារតីសាមគ្គីភាព មិត្តភាព ផ្តើមចេញពីការប្រកួតរបស់ក្រុមនិមួយៗនាពេលកន្លងមក ធ្វើឱ្យយើងរកឃើញនូវលទ្ធផលត្រឡប់មកវិញ គឺការគាំទ្រសាទរពីមហាជនទទួលបានជ័យលាភីនាពេលនេះ។ ការទទួលពានរង្វាន់ថ្ងៃនេះ គឺជាគំរូសម្រាប់ជ្រើសរើសបានកីឡាករល្អ ត្រូវយល់ថាភាពជោគជ័យរបស់យើង គឺកើតចេញពីការផ្តល់នូវកិច្ចសហការគ្នាសាមគ្គីភាពគ្នាបានយ៉ាងល្អ។ ក្នុងនោះកត្តាសំខាន់មួយទៀត គឺគណៈកម្មការរៀបចំការប្រកួត និងអ្នកពាក់ព័ន្ធនានាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានា នៃការប្រកួតឆ្នាំនេះកាន់តែមានសុក្រឹតភាព និងទទួលបាននូវលទ្ធផលជាវិជ្ជមាន ដែលយើងទាំងអស់គ្នាអាចទទួលយកបាន។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា នៅប៉ុន្មានឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជាកីឡាករជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន ប្រសិនបើយើងមានការខិតខំ និងចូលរួមគាំទ្រវិស័យកីឡារបស់កាន់តែផុលផុសបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ពានរង្វាន់ជ័យលាភី លេខ១ បានទៅក្រុមកីឡាករកងរាជអាវុធហត្ថស្រុកព្រៃនប់ ទទួលបានពានរង្វាន់១ មេដាយមាស និងថវិកា ១០លានរៀល លេខ២ យុវជនបឹងតាព្រហ្ម ពានមួយ មេដាយប្រាក់ និងថវិកា ៧លានរៀល និងលេខ៣ ក្រុមកីឡាករអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ពាន១ មេដាយសំរិទ្ធ និងថវិកា ៥លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង