**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនយុវតី បុប្ផា អាយុ ២៥ឆ្នាំ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច និងរងគ្រោះដោយការរំលោភបំពានផ្លូវភេទ រស់នៅស្រុកព្រៃឈរ

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃឈរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនយុវតី បុប្ផា អាយុ ២៥ឆ្នាំ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច និងរងគ្រោះដោយការរំលោភបំពានផ្លូវភេទ រស់នៅភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

យុវតី បុប្ផា រស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយឈ្មោះ គឿន ស្រីនាង អាយុ ៤៨ឆ្នាំ ប្រកបរបរដើរគោះអង្រ្កង បេះត្រកួន និងរកក្តាមខ្យង ដើម្បីបរិភោគ។ ដោយសារតែម្តាយត្រូវចេញពីផ្ទះដូចនេះ យុវតី បុប្ផា រស់នៅពឹងផ្អែកលើម្តាយមីងជាស្ត្រីមេម៉ាយមានកូន ៣នាក់ ដែលរស់នៅក្បែរខាងនោះ ជួយមើលថែទាំយកអាសាផងដែរ។

ស្ថិតក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់ក្មួយស្រី ត្រូវមានស្មារតីរឹងប៉ឹង តស៊ូរស់នៅបន្តទៅមុខទៀត។ ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ក្មួយស្រី ត្រូវថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ ដើម្បីជៀសផុតពីជំងឺផ្សេងៗផងដែរ។

យុវតី បុប្ផា មានក្តីរំភើបរីករាយដោយទទួលបានការលើកទឹកចិត្ត ជួយគាំទ្រស្មារតី និងផ្លូវចិត្ត ក៏ដូចជាការជួយសម្រាលការលំបាកខាងផ្នែកជីវភាព ពីកាកបាទក្រហមកម្ពុជា ជាពិសេសការគិតគូរ យកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជនជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារខាងលើរួមមាន៖ អង្ករ មី ត្រីខ ត្រីងៀត សាច់ក្រក ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោប្រអប់ ស្ករស ទឹកបរិសុទ្ធ មុង ភួយ សារុង ក្រមា និងថវិកា ១លានរៀល៕

អត្ថបទដែលជាប់ទាក់ទង