ឯកឧត្តម ហេង សួរ អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបិទ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ និងការដាក់ឱ្យអនុវត្តគម្រោង “ ការធានាបាននូវការងារសមរម្យ និងការកាត់បន្ថយភាពងាយរងគ្រោះសម្រាប់ស្ត្រី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍” នៅប្រទេសកម្ពុជា។
សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំធ្វើឡើងនាថ្ងៃចន្ទទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្អជាច្រើនរូបទៀត៕