**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សម្តេច ឃួន សុដារី៖ វិស័យការទូតសភា បានចូលរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ​ និងការដោះស្រាយបញ្ហានានាជូនមនុស្សជាតិលើសកលលោក

ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការងារវិស័យការទូតសភាកម្ពុជា ដែលបានចូលរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាការចូលរួមចំណែកដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក តាមរយៈយន្តការសភា ដែលយកការសន្ទនាជាស្នូល។ សម្តេចបានវាយតម្លៃដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ពីវឌ្ឍនភាពវិស័យការទូតសភា ជាពិសេសវឌ្ឍនភាពការងាររបស់ក្រុមការងាររដ្ឋសភាជាតិអាយប៉ា-កម្ពុជា ដែលរាយការណ៍ដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា បណ្តាប្រទេសជាមិត្តបានវាយតម្លៃខ្ពស់ចំពោះតួនាទីរដ្ឋសភាកម្ពុជានៅលើឆាកអន្តរជាតិ។ សម្តេចបានបញ្ជាក់បន្ថែមថា កម្ពុជាស្មើមុខស្មើមាត់ជាមួយអន្តរជាតិ មិនតែប៉ុណ្ណោះ ក្រៅពីការចូលរួមចំណែកយ៉ាងសកម្មនៅក្នុងវេទិកាអន្តរសភាជាច្រើនដែលសភាកម្ពុជាជាសមាជិកនោះ បណ្តាប្រទេសជាមិត្តបានអញ្ជើញកម្ពុជា​ ជាវាគ្មិន នៅក្នុងការចែករំលែកបទពិសោធជាក់ស្តែងពីការកសាង និងការថែរក្សាសន្តិភាព នៅកម្ពុជាផងដែរ។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា​ វិស័យការទូតកម្ពុជារឹងមាំ និងរស់រវើកបណ្តាលមកពីផ្ទៃក្នុងរបស់កម្ពុជារឹងមាំ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលមាន​ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយបន្តដល់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីអាណត្តិទី៧នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់បំផុតលើវិស័យការទូត ដែលនៅក្នុងនោះ វិស័យការទូតមានច្រើនវិស័យ មិនត្រឹមការទូតនយោបាយនោះទេ មានការទូតសភា ការទូតសេដ្ឋកិច្ច ការទូតប្រជាជនជាដើម។ សូមជម្រាបថា ក្នុងរបាយការណ៍របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប រដ្ឋសភាកម្ពុជា បានកំពុងបំពេញបេសកកម្មវិស័យការទូតសភាយ៉ាងសកម្មទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ នៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន (AIPA) ដែលជាវេទិកាសភានៃបណ្តាប្រទេសសមាជិកអាស៊ាននោះ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតប្រចាំឆ្នាំ(AIPA) ចំនួនបីលើករួចមកហើយ គឺនៅឆ្នាំ២០០៤ ឆ្នាំ២០១៩ និងឆ្នាំ២០២២។ រដ្ឋសភាកម្ពុជាបានកំពុងត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែតុលាឆ្នាំ២០២៤ ខាងមុខនេះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា​ ក្នុងបរិបទបច្ចុប្បន្ន ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការប្រែប្រួល​ និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ការពង្រឹងការទូតសភាដើម្បីសន្តិភាព ជាកត្តាសំខាន់​ និងចាំបាច់​ ដើម្បីរួមចំណែកដល់ការបញ្ចប់នូវវិនាសកម្មទាំងនេះ។ កម្ពុជាជាប្រទេសដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមពិតជាយល់ច្បាស់ និងមិនចង់ឃើញសង្រ្គាម កើតឡើងនៅទីណាមួយនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង