រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ ឧសភា” នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធី “ទិវានៃការចងចាំ ២០ ឧសភា” ដែលធ្វើឡើងនៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម ។
គួររំលឹកថា ប្រវត្តិសាស្រ្តរបស់កម្ពុជា ប្រមាណជាង៤០មុន បានបន្សល់ទុកនូវស្លាកស្នាមដ៏ខ្លោចផ្សាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រយ:ពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ធ្វេីអោយប្រជាជនបាត់បង់ជីវិតជាង៣លាននាក់ ធ្វេីអោយប្រទេសជាតិធ្លាក់ក្នុងសម័យអន្ធកាល គ្មានទេ សាសនា សិទ្ធសេរីភាព និងអភិវឌ្ឍន៍ ទេីបតែបានគុណ ៧ មករា ១៩៧៩ បានជួយសង្គ្រោះជីវិតប្រជាជនអោយរួចផុតពីការធ្វេីទារុណកម្ម បង្អត់អាហារ ការកាប់សម្លាប់យ៉ាងអយុត្តិធម៌ដោយរបបខ្មៅងងឹតមួយនេះ។
នេះជាសក្ខីភាពមួយដែលយេីងទាំងអស់គ្នាកំពុងរស់នៅក្រោមដំបូលសន្តិភាព ចងចាំជានិច្ច មិនអាចបំភ្លេចបាននូវប្រវត្តិសាស្រ្តដ៏ជូចត់នេះ និងមិនចង់អោយកេីតមានជាថ្មីលេីទឹកដីរបស់យេីង ៕