អគ្គនាយកអន្តោប្រវេសន៍ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំកិច្ចក៏មានអញ្ជេីញចូលរួមពីឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងមន្រ្តីពាក់ពន្ធមួយចំនួនទៀត។
ជាកិច្ចចាប់ផ្ដេីម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានមតិបេីកកិច្ចប្រជុំ និងអនុញ្ញាតជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករង ធ្វេីសេចក្ដីរាយការណ៍។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករង បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារដែលក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យ កិច្ចការគម្រោងថវិការ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានមតិបូកសរុប ដោយបានកែសម្រួលខ្លឹមសារមួយចំនួន និងស្នេីដល់អគ្គនាយករង ប្រធានននាយកដ្ឋាន ពិនិត្យកែសម្រួលបន្ថែមទៀត ដើម្បីប្រជុំសរុបនាពេលខាងមុខ ៕