**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត

ឯកឧត្តម ហង់ជួន ណារ៉ុន អញ្ជើញប្រកាសចូលកាន់ដំណែងនាយកនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងបើកកម្មវិធីពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ប្រចាំឆ្នាំ២០២៤


ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់ដំណែងនាយកនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងបើកកម្មវិធីពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា(STEM)ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ការត្រៀមខ្លួនរបស់គ្រូបង្រៀនសម្រាប់ការអប់រំស្ទែមក្នុងយុគសម័យឌីជីថល” និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

កម្មវិធីពិព័រណ៍ស្ទែមនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៣៖ (១). លើកកម្ពស់ការសិក្សាស្រាវជ្រាវ ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត ពិសេសជំរុញគំនិតនវានុវត្តន៍ និងសហគ្រិនភាព លើស្នាដៃផលិតផលដែលជាសមិទ្ធផលចេញពីការសិក្សា (២). ផ្តល់ជាវេទិកាដល់គរុនិស្សិត សិស្សានុសិស្ស ក្នុងការចែករំលែកនូវឧត្តមានុវត្តន៍នៃសិក្សាស្រាវជ្រាវលើមុខជំនាញស្ទែម (៣). កសាងបណ្តាញនៃការសិក្សាស្រាវជ្រាវលើមុខវិជ្ជាស្ទែមជាមួយគ្រឹះស្ថានសិក្សានានាក្នុងខេត្តបាត់ដំបង ដើម្បីជំរុញប្រសិទ្ធភាព និងផលិតភាពនៃការអប់រំលើមុខវិជ្ជាស្ទែមនៅគ្រប់កម្រិតភូមិសិក្សា។ ក្រោមកិច្ចសម្របសម្រួលរបស់ មហាវិទ្យាល័យអប់រំវិទ្យាសាស្រ្ត និងការចូលរួមយ៉ាងសកម្មពីគ្រូឧទ្ទេសនៃវិទ្យាស្ថាន គរុនិស្សិតបានរៀបចំស្នាដៃប្រមាណ ៩០ ស្នាដៃ ដើម្បីដាក់តាំងបង្ហាញក្នុងកម្មវិធីថ្ងៃនេះ ដែលក្នុងនោះ ៦១ស្នាដៃ ពាក់ព័ន្ធនឹងវិទ្យាសាស្រ្តគណិតវិទ្យាកម្រិតបឋម និងអនុវិទ្យាល័យ ១៤ស្នាដៃ ជាស្នាដៃរបស់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សពីសាលាអនុវត្តន៍ និង ១៥ស្នាដៃ ផ្សេងទៀតពាក់ព័ន្ធនឹងវិទ្យាសាស្រ្តសង្គម តួយ៉ាងផ្ទះគំនូរ គំរូសម្ភារៈកញ្ចប់អំណានដំបូងជាដើម។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរបស់លោក នាយកវិទ្យាស្ថានថ្មី គណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចចក្ខុវិស័យរបស់វិទ្យាស្ថានក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនសតវត្សទី២១ ប្រកបដោយគុណភាព ឧត្តមភាព ដែលជាសសរស្តម្ភនៃការអភិវឌ្ឍ វិស័យអប់រំនៅកម្ពុជា ក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ និងការធ្វើសមាហរណកម្មសង្គមសេដ្ឋកិច្ចចូលក្នុងតំបន់អាស៊ាន និងពិភពលោក។

ឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់វិស័យអប់រំ ដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្ស ក្រសួងអប់រំ យុវជន និង កីឡាបានប្រកាសឱ្យមានការប្រកួតប្រជែងសាលារៀនគំរូ តាមរយៈការដាក់ឱ្យអនុវត្ត “ស្តង់ដាសាលារៀនគំរូ” ចំនួន ៥ រួមមាន ៖ ស្តង់ដា (ទី១). លទ្ធផលសិក្សារបស់សិស្ស (ទី២). ការបង្រៀននិងរៀន (ទី៣). ការចូលរួមរបស់សហគមន៍ (ទី៤). ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (ទី៥). គណនេយ្យភាពរបស់សាលារៀន។

ជាមួយគ្នានេះដែរ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីបានដាក់ចេញវិធានការគន្លឹះ ៤ ត្រូវបានបញ្ជូលទៅក្នុងការអនុវត្តស្តង់ដាសាលាគំរូ សំដៅពង្រឹងគុណភាពអប់រំចាប់តាំងពីការអប់រំកុមារតូចរហូតដល់កម្រិតឧត្តមសិក្សា ដែលរួមមាន ៖ (១). ការពង្រឹងអភិបាលកិច្ចសាលារៀន(២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស (៣). ការពង្រឹងសុខភាពសិក្សារបស់សិស្ស និង(៤). ការពង្រឹងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ ។

ក្នុងគោលដៅគាំទ្រ ការប្តេជ្ញាចិត្តអនុវត្តកម្មវិធីកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្តាលគ្រូ ដើម្បីប្រែក្លាយវិទ្យាស្ថានគរុកោសល្យ បាត់ដំបង ទៅជាមជ្ឈមណ្ឌលឧត្តមភាព ក្នុងការបណ្តុះបណ្តាលគ្រូ។ ឯកឧត្តមបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ដូចជា៖

(១). ត្រូវផ្តល់ឱកាសឱ្យ លោក លោកស្រីជាគ្រូឧទ្ទេស ទៅស្វែងយល់សិក្សាបន្តបង្កើនសមត្ថភាព ទាំងនៅក្នុង និងក្រៅប្រទេស។

(២). ផ្តល់ឱកាសដើម្បីសហការ ជាមួយគ្រឹះស្ថានសិក្សាក្នុងប្រទេស ក៏ដូចជា ក្រៅប្រទេស ជាពិសេស ដើម្បីស្វែងយល់ពីកម្មវិធីកំណែទម្រង់វិស័យអប់រំ ដែលក្រសួងបាន និងកំពុងដាក់ឱ្យអនុវត្ត។

(៣). ស្វែងយល់ និងចូលរួមក្នុងការអនុវត្ត សាលារៀនជំនាន់ថ្មី៖ ក្រសួងអប់រំ យុវជន និងកីឡា មានគោលដៅប្រែក្លាយវិទ្យាល័យ នេត យ៉ង់ ឱ្យក្លាយទៅជាសាលារៀនជំនាន់ថ្មីដែល ជាសាលាមានហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗ បច្ចេកវិទ្យា ព័ត៌មានវិទ្យា សំដៅផ្តល់ឱកាសដល់យុវជនកម្ពុជាទទួលបាននូវបំណិនសតវត្សទី ២១។

(៤).វិទ្យាសា្ថន ត្រូវខិតខំប្រឹងប្រែងស្វែងយល់ និងបង្កើតជាក្រុមការងារដោយសហការជាមួយនឹងមន្ទីរ អប់រំ យុវជន និងកីឡា ដើម្បីស្វែងយល់ និងចុះទៅជួយគាំទ្រសាលារៀនគំរូនៅក្នុងទីរួមខេត្តបាត់ដំបង និងតំបន់ជិតៗនេះ។

(៥). ដើម្បីឆ្លើយតបទៅ នឹងតម្រូវការពង្រឹងគុណភាពអប់រំ គឺត្រូវពង្រឹងពីមូលដ្ឋានគ្រឹះ ចាប់ពីការអប់រំកុមារតូច ។ ក្នុងន័យនេះ វិទ្យាសា្ថនត្រូវស្វែងយល់ដើម្បីបណ្តុះបណ្ដាល អ្នកឯកទេសខាងមត្តេយ្យសិក្សា ឱ្យមានទំនាក់ទំនងទៅបឋមសិក្សាដោយផ្តោតលើការបង្រៀន កញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង។

(៦). ការដាក់ឱ្យអនុវត្តកញ្ចប់ អំណានដំបូងនេះ គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន នៅគ្រប់សាលាបឋមសិក្សាទាំងអស់ ។ ដូច្នេះការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ត្រូវតែឆ្លើយតបនឹងវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីធានាបានថា គ្រូដែលចេញពីវិទ្យាស្ថានគរុកោសល្យ បាត់ដំបង គឺជាគ្រូដែលមានមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍខ្លួន ឱ្យសម្រេចបានទៅតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន យល់ច្បាស់ពីការអភិវឌ្ឍរបស់កុមារ ចំណេះដឹងខាងផ្នែកមុខវិជ្ជា និងផ្នែកជំនាញ និងភាសាបរទេសផងដែរ។

(៧). គរុនិស្សិតត្រូវតែផ្សារភ្ជាប់ ការសិក្សារៀនសូត្រជាមួយការ អនុវត្ត នូវវិជ្ជាជីវៈជាក់ស្តែងនៅពេលចុះទៅធ្វើកម្មសិក្សា។ វិទ្យាស្ថានត្រូវ វាយតម្លៃជាប្រចាំ ចំពោះការចុះធ្វើកម្មសិក្សា និងផ្តល់ឱកាសឱ្យគរុនិស្សិតអាចស្វែងយល់កាន់តែច្បាស់ អំពីការអនុវត្តវិធីសាស្ត្របង្រៀន ដោយមានអ្នកឯកទេសជួយគាំទ្រ ជាពិសេស គឺទីប្រឹក្សាគរុកោសល្យប្រចាំនៅសាលានីមួយៗ ហើយវិទ្យាសា្ថនក៏ត្រូវមានអ្នកឯកទេសដើម្បីជួយគាំទ្រដល់ គរុសិស្ស នៅពេលចុះធ្វើកម្មសិក្សាផងដែរ។

(៨). ឯកសារជំនួយសម្រាប់ ការអានរបស់សិស្សថ្នាក់ទី១ ថ្នាក់ទី២ ថ្នាក់ទី៣ គឺជាឯកសារដែលឆ្លើយតបនឹងវិធីសាស្ត្រអំណានសម្រាប់ការធ្វើរង្វាយតម្លៃថ្នាក់តំបន់ និងរង្វាយតម្លៃថ្នាក់អន្តរជាតិ។ ដូច្នេះវិទ្យាស្ថានគរុកោលស្យ បាត់ដំបង ត្រូវតែមានឯកសារទាំងនោះ ហើយទាំងគ្រូឧទ្ទេស និងគរុសិស្សត្រូវយល់ឱ្យច្បាស់ពីមូលដ្ឋានគ្រឹះនៃវិធីសាស្ត្របង្រៀន នៅក្នុងកញ្ចប់ អំណានដំបូង។

(៩). ការចូលរួមគាំទ្រសាលារៀនគំរូ នឹងជួយពង្រឹងសមត្ថភាពសាស្ត្រាចារ្យ ដែលជាគ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ និងដើម្បីបណ្តុះបណ្ដាលគរុនិស្សិត ឱ្យក្លាយជាទៅជាគ្រូដែលមានស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន សីលធម៌វិជ្ជាជីវៈ។

(១០). លើកទឹកចិត្តឱ្យវិទ្យាស្ថានគរុកោសល្យបាត់ដំបងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងវិទ្យាស្ថានដោយ សហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងនាយកដ្ឋានបដិវត្តកម្មឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

គួរបញ្ជាក់ដែរថា ទន្ទឹមនឹងការតាំងបង្ហាញស្នាដៃខាងលើកម្មវិធីពិព័រណ៍ប្រចាំឆ្នាំនេះក៏មានរៀបចំជា បទអន្តរាគមន៍ និងវេទិការតុមូល ដែលមានវាគ្មិនពីក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍ដែលមានចំណេះដឹងជំនាញ និងបទពិសោធន៍លើការអប់រំស្រាវជ្រាវមុខវិជ្ជាស្ទែមចូលរួមចែករំលែកឧត្តមានុវត្ត និងពិភាក្សាទស្សនទាននៃការអប់រំស្រាវជ្រាវស្ទែមដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។

សារជាថ្មីម្ដងទៀតឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងការអបអរសាទរ ចំពោះ ឯកឧត្តមបណ្ឌិត ជា រដ្ឋា ដែលទើបតែទទួលបានតំណែងថ្មីជានាយកវិទ្យាស្ថានគររុកោសល្យ បាត់ដំបងនាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង