ឆៀកចល័ត នៅខេត្តមណ្ឌលគីរី ស្ទឹងត្រែង ឧត្តរមានជ័យ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៤ ឧសភា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគីរី ស្ទឹងត្រែង ឧត្តរមានជ័យ ពីថ្ងៃទី ២០-២៤ ខែឧសភា ឆ្នាំ២០២៤។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។ ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤ | ០១០ ៣៣៤ ៣៤៦ ៕