**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

លោកយាយកំសត់អាយុ ១០០ឆ្នាំ តែងដឹកដៃកូនស្រីពិការភ្នែក រកអាហារចម្អែតក្រពះ បានទទួលអំណោយនិងថវិកា ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ភ្នំពេញ៖ លោកយាយ ម៉ៅ ថុល ដែលជាស្ដ្រីមេមាយ ប្ដីស្លាប់ចោលកាលពីជំនាន់ប្រល័យពូជសាសន៍ប៉ុលពត បន្សល់ទុកកូនបីនាក់ជាបន្ទុកដ៏សែនធ្ងន់ ពិសេសក្នុងនោះមានកូនស្រីម្នាក់ពិការភ្នែកទាំងសងខាង តាំងពីកុមារភាពដោយសារជំងឺ ដែលធ្វើឱ្យលោកយាយមានអម្រែកាន់តែធ្ងន់ រហូតមកដល់ពេលនេះ ទោះលោកយាយ មានអាយុដល់ទៅ១០០ឆ្នាំ ៣ខែក្ដី កូនស្រីម្នាក់ដែលពិការភ្នែក អាយុ ៧៥ឆ្នាំ ក៏នៅតែជាបន្ទុកក្នុងការមើលថែដូចមុន ជាបង្គោលសម្រាប់សម្គាល់ផ្លូវដល់កូន ពិសេសពេលហូបចុប។

ក្រោយបានឃើញរូបភាពដ៏សង្វែងនេះតាមបណ្ដាញសង្គម សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ស្វែងរកព័ត៌មានលម្អិតដើម្បីចុះទៅជួយលោកយាយដ៏កំសត់នេះភ្លាមៗ ហើយក៏ឈានទៅដល់ការរកឃើញ និងដឹងពីស្ថានភាពពិតប្រាកដ ទើបនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោភ័គ បានដឹកនាំក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកប្រគល់ជូនលោកយាយដល់គេហដ្ឋាន ស្ថិតនៅក្នុងភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសទទួលអំណោយនេះ លោកស្រី ម៉ៅ ថុល បានបង្ហាញនូវភាពសប្បាយរីករាយយ៉ាងខ្លាំង និងនិយាយទាំងក្ដីក្ដុកក្ដួលថា ថ្ងៃនេះសប្បាយចិត្ដ អរខ្លាំងណាស់ បានសម្ដេច (សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន) ជួយផ្ដល់ស្បៀងអាហារ និងលុយ ដែលកំពុងតែខ្វះខាតខ្លាំង។

ជាមួយគ្នានោះលោកយាយដ៏ជរាកំសត់នេះបានលើកឡើងពីទុក្ខលំបាក ដែលខ្លួនធ្លាប់ជួបកន្លងមកក្នុងជីវិតដ៏ជូរជត់ តាំងពីសម័យប៉ុលពតថា «គេតាមសម្លាប់ខ្ញុំ បិះតែអស់ជីវិតម្ដងៗ តែដោយសារគុណបុណ្យ និងការពលីជីវិតដើម្បីរំដោះជាតិ របស់លោក ហ៊ុន សែន (សម្ដេចតេជោ ហ៊ុន សែន) មានអីខ្ញុំបានក្លាយជាដីបាត់ទៅហើយ ។សម្រាប់នៅថ្ងៃនេះទៀតភរិយារបស់លោក សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន បានជួយផ្ដល់អំណោយមកឱ្យខ្ញុំទៀត ខ្ញុំពិតជាសប្បាយអរណាស់»។

លោកយាយក៏បានរៀបរាប់បន្ដថា «ដោយសារតែសង្គ្រាម ប្ដីខ្ញុំក៏ស្លាប់ចោលដោយសារធ្លាក់ខ្លួនជំងឺ គ្មានអីព្យាបាលទេ ហើយខ្ញុំត្រូវរ៉ាប់រងកូនទាំង៣តែម្នាក់ឯងរហូតមក ។ដល់វ័យកាន់តែចាស់ សុខភាពកាន់តែខ្សោយទៅៗ ខ្ញុំក៏មិនអាចធ្វើស្រែចំការអីបានដូចមុន ដើម្បីចិញ្ចឹមកូនៗដូចមុន កូនៗក៏ចាប់ផ្ដើមចេញទៅស៊ីឈ្នួលគេ ដើរបេះនេះ បេះនោះឱ្យគេ ពេលខ្លះដើររើសក្ដាមខ្យង រកត្រីជាដើម ដើម្បីបានចម្អែតក្រពះពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះអាណិតកូនស្រីដែលពិការភ្នែកជាងគេ អកុសលណាស់កើតមកធម្មតាដូចគេឯង តែដោយសារតែជំងឺ ពេលនៅអាយុ៤ឆ្នាំ មើលអត់ជា ក៏បានពិការភ្នែកដល់សព្វថ្ងៃនេះ អាណិតតែមិនដឹងធ្វើម៉េច»។

កូនស្រីដែលពិការភ្នែករូបនេះ ៖ «ជីវិតខ្ញុំក្នុងជាតិនេះកំសត់ អណោចអធមណាស់ ដោយសារជំងឺពឹសកុកព្យាបាលមិនជា ធ្វើឱ្យខ្ញុំពិការភ្នែក ហើយដោយសារគ្រួសារក្រខ្សត់ម្ដាយមេមាយ ចឹងតាំងពីអាយុ៧-៨ឆ្នាំមក ខ្ញុំដើរកាត់ផ្ទីឱ្យគេ ដើររើសអេតចាយ ដើរទូលទឹកលក់ឱ្យគេ ២ធុង៥០០រៀលទាំងងងឹតភ្នែកសូន្យឈឹង ហើយក៏ ទ្រោមខ្លួនដល់សព្វថ្ងៃ។ ពេលចាស់បាក់កម្លាំងមិនអាចរកអីបានទេ ក៏ពេលខ្លះដើរសុំទាន់គេ ពីភូមិមួយទៅភូមិមួយទៀត ពីវត្ដមួយទៅវត្ដ ដើម្បីចិញ្ចឹមក្រពះ ពេលខ្លះខ្ញុំដើរយំតូចចិត្ដនឹងខ្លួនឯងណាស់»។

ភាពកំសត់តស៊ូដើម្បីរស់នេះ លោកយាយចាស់ជរាពីរនាក់ម្ដាយកូនដ៏កំសត់នេះ ថ្ងៃនេះបានទទួលការជួយពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន។ លោកយាយទាំងពីរបានបង្ហាពីការសប្បាយរីករាយយ៉ាងខ្លំាង និងបានថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន ដែលបានជួយជីវិត ពីការតាមសម្លាប់របស់ប៉ុលពត និងថ្លែងអំណរគុណដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់អំណោយជាច្រើននេះមក។

ព្រមជាមួយគ្នានេះ លោកជំទាវ ម៉ែន នារីសោភ័គ បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ក្រោមការទទួលបានប្រសាសន៍ណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្ងៃនេះលោកស្រីបានចុះបំពេញការងារមនុស្សធម៌ នៅស្រុកព្រៃឈរ ខេត្ដកំពង់ចាម ចុះមកស្វែងរក និងជួយលោកយាយអាយុ ១០០ឆ្នាំ ដឹកដៃកូនស្រីមានពិការភាពភ្នែកអាយុ៧៤ឆ្នាំ មានជីវភាពខ្វះខាត ដើររកអាហារហូប។លោកយាយកំសត់អាយុ ១០០ឆ្នាំ តែងដឹកដៃកូនស្រីពិការភ្នែក រកអាហារចម្អែតក្រពះ បានទទួលអំណោយនិងថវិកា ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ភ្នំពេញ៖ លោកយាយ ម៉ៅ ថុល ដែលជាស្ដ្រីមេមាយ ប្ដីស្លាប់ចោលកាលពីជំនាន់ប្រល័យពូជសាសន៍ប៉ុលពត បន្សល់ទុកកូនបីនាក់ជាបន្ទុកដ៏សែនធ្ងន់ ពិសេសក្នុងនោះមានកូនស្រីម្នាក់ពិការភ្នែកទាំងសងខាង តាំងពីកុមារភាពដោយសារជំងឺ ដែលធ្វើឱ្យលោកយាយមានអម្រែកាន់តែធ្ងន់ រហូតមកដល់ពេលនេះ ទោះលោកយាយ មានអាយុដល់ទៅ១០០ឆ្នាំ ៣ខែក្ដី កូនស្រីម្នាក់ដែលពិការភ្នែក អាយុ ៧៥ឆ្នាំ ក៏នៅតែជាបន្ទុកក្នុងការមើលថែដូចមុន ជាបង្គោលសម្រាប់សម្គាល់ផ្លូវដល់កូន ពិសេសពេលហូបចុប។

ក្រោយបានឃើញរូបភាពដ៏សង្វែងនេះតាមបណ្ដាញសង្គម សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ស្វែងរកព័ត៌មានលម្អិតដើម្បីចុះទៅជួយលោកយាយដ៏កំសត់នេះភ្លាមៗ ហើយក៏ឈានទៅដល់ការរកឃើញ និងដឹងពីស្ថានភាពពិតប្រាកដ ទើបនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោភ័គ បានដឹកនាំក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកប្រគល់ជូនលោកយាយដល់គេហដ្ឋាន ស្ថិតនៅក្នុងភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសទទួលអំណោយនេះ លោកស្រី ម៉ៅ ថុល បានបង្ហាញនូវភាពសប្បាយរីករាយយ៉ាងខ្លាំង និងនិយាយទាំងក្ដីក្ដុកក្ដួលថា ថ្ងៃនេះសប្បាយចិត្ដ អរខ្លាំងណាស់ បានសម្ដេច (សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន) ជួយផ្ដល់ស្បៀងអាហារ និងលុយ ដែលកំពុងតែខ្វះខាតខ្លាំង។

ជាមួយគ្នានោះលោកយាយដ៏ជរាកំសត់នេះបានលើកឡើងពីទុក្ខលំបាក ដែលខ្លួនធ្លាប់ជួបកន្លងមកក្នុងជីវិតដ៏ជូរជត់ តាំងពីសម័យប៉ុលពតថា «គេតាមសម្លាប់ខ្ញុំ បិះតែអស់ជីវិតម្ដងៗ តែដោយសារគុណបុណ្យ និងការពលីជីវិតដើម្បីរំដោះជាតិ របស់លោក ហ៊ុន សែន (សម្ដេចតេជោ ហ៊ុន សែន) មានអីខ្ញុំបានក្លាយជាដីបាត់ទៅហើយ ។សម្រាប់នៅថ្ងៃនេះទៀតភរិយារបស់លោក សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន បានជួយផ្ដល់អំណោយមកឱ្យខ្ញុំទៀត ខ្ញុំពិតជាសប្បាយអរណាស់»។

លោកយាយក៏បានរៀបរាប់បន្ដថា «ដោយសារតែសង្គ្រាម ប្ដីខ្ញុំក៏ស្លាប់ចោលដោយសារធ្លាក់ខ្លួនជំងឺ គ្មានអីព្យាបាលទេ ហើយខ្ញុំត្រូវរ៉ាប់រងកូនទាំង៣តែម្នាក់ឯងរហូតមក ។ដល់វ័យកាន់តែចាស់ សុខភាពកាន់តែខ្សោយទៅៗ ខ្ញុំក៏មិនអាចធ្វើស្រែចំការអីបានដូចមុន ដើម្បីចិញ្ចឹមកូនៗដូចមុន កូនៗក៏ចាប់ផ្ដើមចេញទៅស៊ីឈ្នួលគេ ដើរបេះនេះ បេះនោះឱ្យគេ ពេលខ្លះដើររើសក្ដាមខ្យង រកត្រីជាដើម ដើម្បីបានចម្អែតក្រពះពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះអាណិតកូនស្រីដែលពិការភ្នែកជាងគេ អកុសលណាស់កើតមកធម្មតាដូចគេឯង តែដោយសារតែជំងឺ ពេលនៅអាយុ៤ឆ្នាំ មើលអត់ជា ក៏បានពិការភ្នែកដល់សព្វថ្ងៃនេះ អាណិតតែមិនដឹងធ្វើម៉េច»។

កូនស្រីដែលពិការភ្នែករូបនេះ ៖ «ជីវិតខ្ញុំក្នុងជាតិនេះកំសត់ អណោចអធមណាស់ ដោយសារជំងឺពឹសកុកព្យាបាលមិនជា ធ្វើឱ្យខ្ញុំពិការភ្នែក ហើយដោយសារគ្រួសារក្រខ្សត់ម្ដាយមេមាយ ចឹងតាំងពីអាយុ៧-៨ឆ្នាំមក ខ្ញុំដើរកាត់ផ្ទីឱ្យគេ ដើររើសអេតចាយ ដើរទូលទឹកលក់ឱ្យគេ ២ធុង៥០០រៀលទាំងងងឹតភ្នែកសូន្យឈឹង ហើយក៏ ទ្រោមខ្លួនដល់សព្វថ្ងៃ។ ពេលចាស់បាក់កម្លាំងមិនអាចរកអីបានទេ ក៏ពេលខ្លះដើរសុំទាន់គេ ពីភូមិមួយទៅភូមិមួយទៀត ពីវត្ដមួយទៅវត្ដ ដើម្បីចិញ្ចឹមក្រពះ ពេលខ្លះខ្ញុំដើរយំតូចចិត្ដនឹងខ្លួនឯងណាស់»។

ភាពកំសត់តស៊ូដើម្បីរស់នេះ លោកយាយចាស់ជរាពីរនាក់ម្ដាយកូនដ៏កំសត់នេះ ថ្ងៃនេះបានទទួលការជួយពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន។ លោកយាយទាំងពីរបានបង្ហាពីការសប្បាយរីករាយយ៉ាងខ្លំាង និងបានថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន ដែលបានជួយជីវិត ពីការតាមសម្លាប់របស់ប៉ុលពត និងថ្លែងអំណរគុណដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់អំណោយជាច្រើននេះមក។

ព្រមជាមួយគ្នានេះ លោកជំទាវ ម៉ែន នារីសោភ័គ បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ក្រោមការទទួលបានប្រសាសន៍ណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្ងៃនេះលោកស្រីបានចុះបំពេញការងារមនុស្សធម៌ នៅស្រុកព្រៃឈរ ខេត្ដកំពង់ចាម ចុះមកស្វែងរក និងជួយលោកយាយអាយុ ១០០ឆ្នាំ ដឹកដៃកូនស្រីមានពិការភាពភ្នែកអាយុ៧៤ឆ្នាំ មានជីវភាពខ្វះខាត ដើររកអាហារហូប។លោកជំទាវបន្តថា «ថ្ងៃនេះយើងបានចុះមកដល់ផ្ទះលោកយាយ ឃើញថាលោកយាយពិតជារស់នៅក្នុងស្ថានភាពពិបាកពិតប្រាកដមែន សព្វថ្ងៃលោកយាយមានកូន៣នាក់ កូនស្រីដែលពិការភ្នែកនេះ ជាកូនស្រីច្បង និងកូននាក់ប្រុសស្រីទៀត ក៏មានស្ថានភាពគ្រួសារក្រលំបាកដែរ»។ ដូច្នេះក្នុងឱកាសចុះមកសួរសុខទុកផ្ទាល់នេះ ក៏ភ្ជាប់មកជាមួយនឹងអំណោយកាកបាទក្រហមកម្ពុជា ប្រគល់ជូនគ្រួសារលោកយាយ ដែរមានអង្ករ មី ត្រីខ ត្រីងៀត សាច់ក្រក ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោប្រអប់ ស្ករស ទឹកបរិសុទ្ធ មុង ភួយ សារុង ក្រមា និងថវិកា ១លានរៀល។ពិសេសលោកស្រីបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមជូនពរលោកយាយ និងលោកយាយលោកតាជាកូនទាំងអស់ សូមមានសុខភាពល្អ អាយុយឺនយូរតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង