**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពការងារអប់រំ នៅសាលាបឋមសិក្សាក្តាំងងា ស្រុកឯកភ្នំ ខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូទស្សនកិច្ចពិនិត្យវឌ្ឍនភាព ការងារអប់រំនៅសាលាបឋមសិក្សាក្តាំងងា ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ តំណាងសហគមន៍ និងអាជ្ញាធរដែនដី។

ក្រោមការជួយគាំទ្រពីគម្រាង GEIP គណៈគ្រប់គ្រងសាលាបឋមសិក្សាក្តាំងងា បានទទួលការបណ្ដុះបណ្ដាលទៅលើវិធីសាស្រ្ដបង្រៀនផ្សេងៗ ដើម្បីជួយដល់ការបង្រៀនឱ្យមានប្រសិទ្ធិភាព និងផ្ដល់យុទ្ធសាស្រ្ដផ្សេងៗដែលអាចជួយឱ្យលទ្ធផលសិក្សាសិស្សកាន់តែល្អប្រសើរបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូ ដែលបានផ្ដួចផ្ដើមគំនិតបង្រៀនពេញមួយថ្ងៃនៅសាលាបឋមសិក្សា ក្ដាំងងា ដែលអនុញ្ញតឱ្យសិស្សនុសិស្សអាចបង្កើនចំណេះដឹង និងរៀនសូត្របន្ថែមនូវអ្វីដែលខ្វះខាត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការយល់ដឹងពីសារៈសំខាន់នៃការសិក្សារៀនសូត្រពីថ្នាក់មត្តេយ្យសិក្សា របស់អាណាព្យាបាល ក៏ជារឿងដ៏សំខាន់ដែលអាចឱ្យក្មេងទទួលបានបំណិនផ្សេងៗ និងបណ្ដុះគំនិតនៃការស្រលាញ់ការសិក្សា។ មួយវិញទៀត ការយល់ដឹងពីសារៈសំខាន់នៃការសិក្សារបស់ឪពុកម្ដាយ ឬអាណាព្យាបាល និងសហគមន៍ជុំវិញ នឹងបើកឱកាសដល់កុមារគ្រប់រូប អាចរៀនសូត្របានចាប់តាំងពីថ្នាក់មេត្តយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា ដើម្បីជាកម្លាំងចលនាក្នុងការអភិវឌ្ឍជាតិមាតុភូមិ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តសាលាឱ្យបន្តខិតខំប្រឹងប្រែង និងបន្ដជួយជំរុញការសិក្សាពេញមួយថ្ងៃ ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងនេះ។ ដោយឃើញអំពីសក្ដានុពលនៃ និងការប្ដេជ្ញាចិត្តពីគណៈគ្រប់គ្រង គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាក្តាំងងា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាសាលានេះនឹងអាចសម្រេចបានក្លាយជាសាលារៀនគំរូនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង