**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនមន្ត្រីរាជការ បុគ្គលិកអប់រំ នៃមន្ទីរអប់រំខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនមន្ត្រីរាជការ បុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី លោកនាយកនិងលោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ និងអង្គភាពពាក់ព័ន្ធសរុបចំនួនប្រមាណ ១៧៥០នាក់។

តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង ដែលបានឆ្លៀតឱកាសចូលរួមក្នុងពិធីនេះ និងសូមចូលរួមអបអរសាទរដល់បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានទទួលមេដាយនៅក្នុងថ្ងៃនេះ និងបានកោតសរសើរ វាយតមៃ្លខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារក្នុងរយៈពេលកន្លងមក ដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាពជូនដល់សិស្សានុសិស្ស។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ ដែលបានដាក់ចេញ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ មុំទី១ គឺជាមុំនៃការអភិវឌ្ឍធនធានមនុស្ស ដែលសំដៅទៅលើការលើកកម្ពស់នៃគុណភាពអប់រំ លើកកម្ពស់ការបង្រៀន និងរៀនខាងផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា ផ្ដល់ឱកាសឱ្យសិក្សានុសិស្ស ក៏ដូចជានិស្សិតកម្ពុជាទទួលបានការអប់រំប្រកបទៅដោយគុណភាព សីលធម៌ គ្រប់ៗគ្នា។ មុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការបង្កើតនូវសង្គមសេដ្ឋកិច្ចឌីជីថល ដែលផ្តោតទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាគ្រប់កម្រិតមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណនេះ ដើម្បីនាំកម្ពុជាពីប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបឱ្យក្លាយជាប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ជាពិសេសឆ្ពោះទៅរកការអនុវត្តចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ដើម្បីអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណឱ្យមានប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីចំណុចគន្លឹះចំនួន៤ ដែល សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញដែលក្នុងនេះរួមមាន៖ ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ”។

ជាការឆ្លើយតប ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់ចេញនូវការបង្កើតសាលារៀនគំរូ។ គូសបញ្ជាក់ផងដែរថា សាលារៀនគំរូ គឺជាយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តនូវកំណែទម្រង់វិស័យអប់រំរយៈពេល ១០ឆ្នាំកន្លងទៅនេះ ដែលចាប់ផ្ដើមរួមគ្នាពីការធ្វើកំណែទម្រង់ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ កែលម្អកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល ការរៀបចំនឹងវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស និងកំណែទម្រង់ឧត្តមសិក្សា។

ដើម្បីអនុវត្តស្តង់ដាសាលារៀនគំរូ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញស្តង់ដាសាលារៀនគំរូសម្រាប់ មត្តេយ្យសិក្សា ដោយផ្ដោតទៅលើការអប់រំកុមារតូច ដែលមានតួនាទីសំខាន់ក្នុងការផ្ដល់ឱកាសទទួលបាននូអាហារូបត្ថម្ភបានគ្រប់គ្រាន់ ជាពិសេសអភិវឌ្ឍន៍បំណិនសង្គម និងពង្រឹងអភិវឌ្ឍន៍កុមារបានគ្រប់ជ្រុងជ្រោយ។ កុមារតូចមានតួនាទីយ៉ាងសំខាន់ ជាពិសេសកម្រិតមតេយ្យសិក្សា ព្រោះនេះគឺជាស្ពានដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់បឋមសិក្សា។ តាមការសិក្សាបានឱ្យឃើញថា កុមារដែលបានរៀនមត្តេយ្យសិក្សា គឺនឹងទទួលបានជោគជ័យក្នុងការរៀនទាំងក្នុងបឋមសិក្សា មធ្យមសិក្សា និងឈានទៅឧត្តមសិក្សាផងដែរ។ នៅកម្រិតបឋមសិក្សា ការលើកកម្ពស់អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង គឺជាគោលនយោបាយមួយ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ ពង្រឹងគុណភាពអប់រំពីក្រោមទៅលើ។ សម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យ ស្តង់ដាសាលារៀនគំរូ ត្រូវ បានកំណត់ចំនួន ៥ស្តង់ដា ដែលក្នុងនេះរួមមាន៖ ១).លទ្ធផលការសិក្សារបស់សិស្ស ២). ការបង្រៀន និងរៀន ៣). ការចូលរួមរបស់សហគមន៍ ៤).ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង៥). គណនេយ្យភាពរបស់សាលារៀន។សារជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះខេត្តបាត់ដំបង ដែលទទួលបាននូវសាលារៀនគំរូច្រើនជាងគេ នាពេលថ្មីៗនេះក្នុងសន្និបាតអប់រំ និងមន្ទីរអប់រំយុវជន និងកីឡា ខេត្តបាត់ដំបង គឺជាមន្ទីរអប់រំមួយដែលត្រូវបានទទួលស្គាល់ថាជាមន្ទីរអប់រំគំរូផងដែរ។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏សង្ឃឹមថានៅក្នុងឆ្នាំ២០២៤ នេះដែលនឹងវាយតម្លៃនិងប្រកាសសម្រាប់សនិ្នបាតអប់រំឆ្នាំ ២០២៥ នាពេលខាងមុខ ខេត្តបាត់ដំបងនឹងបន្តជាខេត្តមួយដែលមានសាលារៀនគំរូច្រើនដូចក្នុងឆ្នាំនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង