**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចពិនិត្យវឌ្ឍន៍ភាព នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៩ នៅខេត្តស្វាយរៀង

ភ្នំពេញ៖ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍន៍ភាព នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៩ របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង។

យោងតាមរបាយការណ៍របស់ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលមានលេខាធិការដ្ឋាន ជាសេនាធិការបានសហការ ជាមួយកងកម្លាំងមានសមត្ថកិច្ច មន្ទីរ-អង្គភាព និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បាន ធ្វើសកម្មភាពផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងពីគ្រឿងញៀន និងខ្លឹមសារផែនការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ទាំងនៅតាមវេទិកាសាធារណៈ គោលដៅភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ចុះផ្សព្វផ្សាយអប់រំ តាមគ្រឹះស្ថានសិក្សា វត្តអារាម និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ បានចំនួន១,៦០៣លើក សរុបអ្នកទទួលបានការអប់រំចំនួន ៧២,១៥៩អង្គ-នាក់ ព្រមទាំងបានចុះបិទខិត្តប័ណ្ណផ្សព្វផ្សាយ វិធានការដ្ឋបាល និងធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មដែលងាយរងគ្រោះ សរុប១៥៤ទីតាំង។

ឯកឧត្ដម ប៉េង ពោធិ៍សា បានបន្ដថា ទន្ទឹមនឹងការខិតខំយកចិត្តទុកដាក់អនុវត្តវិធានការផ្សព្វផ្សាយអប់រំ និងវិធានការរដ្ឋបាល កម្លាំងអនុវត្តច្បាប់ទាំងអស់ រួមមាន កម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ដោយក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤នេះ បានចុះប្រតិបត្តិការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន បង្ក្រាបបទល្មើសប្រើប្រាស់ រក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់ សរុប៦២លើក (ក្នុងនោះករណីប្រើប្រាស់គ្រឿងញៀន៣លើក ករណីជួញដូរគ្រឿងញៀន ៥២លើក អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន៧ដីកា) ឃាត់ខ្លួនជនសង្ស័យសរុប១៣១នាក់ ស្រី២៥នាក់ បានដកហូតថ្នាំញៀនស៊ីរុប ១៣,៥៩២.០១ក្រាម។

ដោយឡែក វិធានការព្យាបាល និងស្តារនីតិសម្បទា ក្នុងរយៈពេល៤ខែមកនេះ ដោយមានការសំណូមពរពីឪពុកម្ដាយ និងអាណាព្យាបាល កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ បានបញ្ចូនអ្នកញៀនគ្រឿងញៀន សរុប៣លើក មនុស្ស៣នាក់ ទៅបន្សាប និងព្យាបាលនៅមជ្ឈមណ្ឌលបន្សាប និងស្ដារនីតិសម្បទាព្រែកឯង ខេត្តកណ្តាល ០១នាក់ នៅ មណ្ឌលបន្សាប និងស្តារនីតិសម្បទាឱកាសខ្ញុំ រាជធានីភ្នំពេញ ០១នាក់ និងនៅមណ្ឌល ព្យាបាល និងស្ដារនីតិសម្បទា ខេត្តព្រៃវែង ០១នាក់។

បច្ចុប្បន្នខេត្តស្វាយរៀង ពុំទាន់មានមជ្ឈមណ្ឌលបន្សាប និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅឡើយទេ ប៉ុន្តែយើងមានទីតាំងសម្រាប់ព្យាបាល និងស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន បណ្ដោះអាសន្នចំនួន១០ទីតាំង ក្នុងនោះ មន្ទីរពេទ្យបង្អែក ចំនួន ៥ទីតាំង និងមណ្ឌលសុខភាព ចំនួន ៥ទីតាំង។ ជាគម្រោងការ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តវិធានការនេះ បច្ចុប្បន្នរដ្ឋបាលខេត្តក៏បាននិងកំពុងពិនិត្យលទ្ធភាព និងសិក្សា រៀបចំបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះផងដែរ ដែលបានធ្វើការជ្រើសរើសទីតាំងរួច ហើយនៅស្រុករមាសហែក៕

អត្ថបទដែលជាប់ទាក់ទង