**ឧត្តមសេនីយ៍ឯក បណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ**អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅឡាវ**ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង នឹងប្រកាសពីបទឈប់បាញ់មួយនៅលីបង់ រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល**ធនាគារកណ្តាលថៃថា ប្រព័ន្ធធនាគាររបស់មានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់**បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល**តម្លៃប្រេងឆៅធ្លាក់ចុះ ២ភាគរយ ក្រោយមានសេចក្តីរាយការណ៍ ពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់**ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី ចាប់ផ្ដើមស្វែងរកអ្នកបាត់ខ្លួន៧នាក់ ក្រោយគ្រោះទឹកជំនន់ និងរអិលបាក់ដីសម្លាប់មនុស្ស ១៥នាក់**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែវិច្ឆិកា**លោក ចូ បៃដិន នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ**កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្ត**ប្រធានវិទ្យាស្ថាន KSI មានជំនឿថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន**សម្តេចមហាបវរធិបតី៖ កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ**រដ្ឋអាជ្ញាអាមេរិក ទម្លាក់ចោលការចោទប្រកាន់លោក ដូណាល់ ត្រាំ ដែលត្រូវបានចោទក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន២

លោកជំទាវ គឹម សេដ្ឋានី ដឹកនាំកិច្ចប្រជុំមួយជាមួយគណៈប្រតិភូពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈចូលរួមសន្និសីទថ្នាក់តំបន់ ស្តីពី “សារះសំខាន់នៃការវិនិយោគលើការអភិវឌ្ឍកុមារតូច”

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈចូលរួមសន្និសីទថ្នាក់តំបន់ ស្តីពី “សារះសំខាន់នៃការវិនិយោគលើការអភិវឌ្ឍកុមារតូច” (INVESTING IN ECD) ដែលគ្រោងរៀបចំពីថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៤ នៅ ទីក្រុងប៉េណាំង ប្រទេស ម៉ាឡេស៊ី។

ការចូលរួមសន្និសីទថ្នាក់តំបន់ប្រចាំឆ្នាំ២០២៤ នេះ បានឆ្លុះបញ្ចាំងពីគំរូថ្មីមួយ និងភាពជាអ្នកដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានសម្របសម្រួលឱ្យមានការចូលរួមពីសំណាក់មន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ និងតំណាងវិស័យឯកជន សរុបចំនួន ២៤នាក់។

តាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ អ្នករៀបចំកម្មវិធីបានផ្តល់ស្តង់តាំងពិព័រណ៍មួយកន្លែងសម្រាប់កម្ពុជាដាក់តាំងបង្ហាញពីសមិទ្ធផលដែលយើងបានសហការអភិវឌ្ឍរួមគ្នាសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច និងមានតំណាងប្រតិភូយើងចូលរួមជាវាគ្មិនតាមប្រធានបទមួយចំនួនពាក់ព័ន្ធ៖ ១) ការអនុវត្តការងារគាំពារ និងអភិវឌ្ឍកុមារតូចបែបពហុវិស័យ ២) ការអនុវត្កញ្ចប់អប់រំមាតាបិតាសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច និង៣)តួនាទីរបស់ភ្នាក់ងារសុខភាពក្នុងសហគមន៍ក្នុងការជួយកុមារតូចមានការអភិវឌ្ឍយឺតយ៉ាវ។

ក្នុងឱកាសនោះលោកជំទាវ បានផ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍពាក់ព័ន្ធក្នុងការរួមចំណែកលើកកម្ពស់ការងារគាំពារ និងអភិវឌ្ឍកុមារតូច និងបានណែនាំគណៈប្រតិភូ ត្រូវត្រៀមកញ្ចប់សម្ភារះ និងឯកសារចាំបាច់ពាក់ព័ន្ធ ដើម្បីបានដាក់តាំងបង្ហាញនិងចែករំលែកដល់អ្នកចូលរួមដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការពាំពារ និងអភិវឌ្ឍកុមារតូចនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង