**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញបន្តយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញបន្តយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ។ ពិធីនេះរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសៀមបូក ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ឈាង ឡាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង និងឯកឧត្ដម សេន សុវណ្ណ អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ព្រមទាំងសមាជិក សមាជិការគណបក្សសរុប ១០២នាក់ (ស្រី២៣នាក់) ។

របៀបវារៈសំខាន់ៗនៃពិធីនេះរួមមាន៖ ១.ប្រកាសហេតុ ប្រកាសសមាសភាពគណៈអធិបតី និងភ្ញៀវចូលរួម , ២.គោរពទង់ជាតិ និងទង់បក្សបើកកម្មវិធី, ៣.មតិស្វាគមន៍ និងអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដោយលោក សួង ហ៊ី ប្រធានគណៈកម្មការធិការគណបក្សស្រុកសៀមបូក, ៤.ប្រកាសបេក្ខជនពេញសិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុកប្រឹក្សាស្រុក អាណ្តិទី៤ ដោយឯកឧត្ដម ប៉ែន លីណាត សមាជិកគណៈអចិន្ត្រៃគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកសៀមបូក, ៥.បោះឆ្នោតសាកល្បង, ៦.ចំណាប់អារម្មណ៍របស់អង្គបោះឆ្នោត ដោយលោក អ៊ាង សំអូន មេឃុំស្រែក្រសាំង, ៧.ចំណាប់អារម្មណ៍តំណាងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើរើស ក្រុមប្រឹក្សាស្រុកអាណត្តិទី៤ ដោយលោក កែវ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាបេក្ខភាពពេញសិទ្ធិ ក្រុមប្រឹក្សាស្រុកអាណត្តិទី៤, ៨.ចំណាប់អារម្មណ៍របស់តំណាងអង្គបោះឆ្នោតតាមឃុំទាំង៧ តាមលំដាប់, ៩.ការប្ដេជ្ញាចិត្តរបស់បេក្ខភាពឈរឈ្នោះសម្រាប់ក្រុមប្រឹក្សាខេត្ត ដោយឯកឧត្ដម ឈាង ឡាក់ សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ស្វាយ សំអ៊ាង បានថ្លែងកោតសរសើរ ចំពោះក្រុមការងារចុះជួយមូលដ្ឋានស្រុកសៀមបូក ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការជួយប្រជាពលរដ្ឋ ដែលបានធ្វើអោយគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូត ក្នុងការបោះឆ្នោត ហើយនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃទី២៦ ឧសភា ខាងមុខនេះ សមាជិក សមាជិកា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះបន្តទៀត។

ព្រមជាមួយនេះ ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះសមាជិកក្រុមប្រឹក្សាឃុំ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តស្ទឹងត្រែង ដែលបាន យកអស់កំលាំងកាយ ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចបម្រើប្រជាជន ប្រកបដោយការទទួលខុស ត្រូវខ្ពស់និងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបោះឆ្នោតព្រឹទ្ធសភា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រជះត្រចង់ ក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ដោយបានកាន់ កាប់អសនៈចំនួន៥៥ លើអសនៈ៥៨ ដែលត្រូវបោះឆ្នោត។ តាមរយៈជោគជ័យនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សរបស់យើង បានកាន់កាប់មុខតំណែងជាប្រធាន ព្រឹទ្ធសភា ដែលនឹងទទួលតួនាទីជាប្រមុខរដ្ឋស្តីទីក្នុងពេលព្រះមហាក្សត្រទ្រង់អវត្តមាន។ ព្រមជាមួយនេះ ឥស្សរជនមកពីគណបក្សប្រជាជនកម្ពុជា ក៏បានកាន់កាប់មុខតំណែងជាអនុប្រធានទី១ អនុប្រធានទី២ នៃព្រឹទ្ធសភា និងប្រធានគណកម្មការនានានៃព្រឹទ្ធសភានីតិកាលទី៥ ផងដែរ។

ឯកឧត្ដមបានលើកឡើងថា តួនាទីរបស់យើង គឺត្រូវមើលថែគ្នា ដោយគណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារ មានទុក្ខ គឺត្រូវតែជួយគ្នា យើងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះគ្នា។ អ្វីដែលសំខាន់ គឺក្តាប់ព័ត៌មានឲ្យបានច្បាស់ មានបញ្ហាអ្វីយើងអាចជួយគ្នាបានទាន់ពេល។

ឯកឧត្ដមស្វាយ សំអ៊ាង បញ្ជាក់ថា រថយន្តខូចអាចទុកចោលបាន តែមនុស្សឈឺហើយ គឺមិនអាចទុកចោលនោះទេ ត្រូវតែជួយសង្គ្រោះឲ្យបានទាន់ពេលវេលា បើអញ្ចឹងទេ នឹងអាចស្លាប់បាន។ ឯកឧត្ដមបន្តថា បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ខ្វះលទ្ធភាពក្នុងការព្យាបាល ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ ដើម្បីរិះរកវិធីដោះស្រាយ ឬសង្គ្រោះឲ្យបានទាន់ពេលវេលា។

ឯកឧត្ដមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភា យើងទទួលបានជោគជ័យ ដោយគណបក្សផ្សេង គេក៏បោះឆ្នោតឲ្យយើងដែរ នោះដោយសារគេគោរពស្រលាញ់ ពីការដឹកនាំប្រទេសជាតិរបស់សម្តេចតេជោ ហ៊ុន សែន ល្អធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចំរើនជឿនលឿន៕

អត្ថបទដែលជាប់ទាក់ទង