**អភិបាលខេត្តកំពង់ធំ ជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវតាមដាននិងយកចិត្តទុកដាក់ដល់ប្រជាកសិករ និងស្រែស្រូវដែលកំពុងខ្វះទឹកដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា**ICC ដាក់ពាក្យស្នើសុំដីកាចាប់ខ្លួនមេដឹកនាំតាលីបង់ពីររូប ជុំវិញការចោទប្រកាន់ពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ**លោក ត្រាំ ជ្រើសរើស លោក Sean Curran ឱ្យកាន់តំណែងជានាយកទីភ្នាក់ងារកងអង្គរក្ស**អ៊ុយក្រែន សាទរចំពោះការគំរាមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងដាក់ពន្ធគយនិងទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើរុស្ស៊ីបដិសេធមិនចរចាកិច្ចព្រមព្រៀង បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន**នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ វាតែងតែមានជម្លោះព្រំដែននៅក្នុងតំបន់អាស៊ី ដូច្នេះហើយគេមិនគួរដាក់បន្ទុក លើចិនតែម្នាក់ឯង ដោយសារតែភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះទេ**ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប រិះគន់ លោក ដូណាល់ ត្រាំ ដែលនិយាយថាអឺរ៉ុបដើរតាមក្រោយអាមេរិក លើការផ្តល់ជំនួយទៅឱ្យអ៊ុយក្រែន**រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត**ក្រសួងការងារ រៀបចំសិក្ខាសាលាស្ដីពី “ការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម”**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែមករា ឆ្នាំ២០២៥**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ នៅរោងម៉ាស៊ីនចំនួន៣ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ**ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យនាយកសាលាសណ្ឋាគារនិងទេសចរណ៍ Paul Dubrule ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋបាលខេត្តព្រះសីហនុ ណែនាំស្តីពីការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់អគ្គីភ័យដែលអាចកើតឡើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ឆ្នាំ២០២៥**អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តបាត់ដំបង បង្ហាញក្តីរីករាយដែលបានទទួលព័ត៌មាន និងចំណេះដឹងថ្មីៗក្នុងវិស័យកសិកម្ម**រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត**ឯកឧត្តម​ ជីវ ស៊ុនហេង​ អញ្ជើញបើកវេទិកាសាធារណៈ​ ដោះស្រាយបញ្ហាប្រឈម​ និង​តម្រូវការនានារបស់ប្រជាពលរដ្ឋ​ ​ក្នុងឃុំកំពង់ចិនជើង​ ស្រុកស្ទោង​ ខេត្តកំពង់ធំ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងឱ្យកាន់តែជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ វិស័យឯកជន និងតាមទីកន្លែងប្រមូលផ្តុំសាធារណៈ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តមណ្ឌលគិរី**​ចិន​​ពន្យារ​ពន្ធ​ប្រឆាំង​ការ​បោះ​បង់​ចោល​លើ ODCB របស់​ជប៉ុន និង​ឥណ្ឌា​រយៈពេល ៥ឆ្នាំ

អាវុធហត្ថខេត្តបន្ទាយមានជ័យ រៀចំពិធីបិទវគ្គហ្វឹកហ្វឺន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេល៤៥ថ្ងៃ ប្រកបដោយភាពជោគជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀចំពិធីបិទវគ្គហ្វឹកហ្វឺន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេល៤៥ថ្ងៃ ប្រកបដោយភាពជោគជ័យ។

ពិធីនេះធ្វើឡើងក្រោម អធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជេីញចូលរួម ឯកឧត្តម សេង លាង ប្រធានសាលាដំបូងខេត្ត ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ តំណាងលោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ឯកឧត្តម លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

របាយការណ៍ស្វាគមន៍លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ អនុវត្តតាមផែនការហ្វឹកហ្វឺនប្រចាំឆមាសទី១ ឆ្នាំ២០២៤ កងរាជអាវុធហត្ថខេត្ត បានដំណើរការបើកវគ្គ ហ្វឹកហ្វឺន ចាប់តាំងពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលមានរយៈ ពេលហ្វឹកហាត់រៀនសូត្រចំនួន៤៥ថ្ងៃ ក្នុងនោះមានខ្លឹមសារមេរៀន៖ ១. លំហាត់របៀបជួរទ័ព, ២. ប្រឆាំងភេរវកម្ម (វិធីសាស្រ្តបង្ក្រាបជនល្មើស), ៣. ការរក្សាសណ្តាប់ធ្នាប់, ៤. ក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី, ៥. ក្បាច់គុណកងយោធពលខេមរភូមិន្ទ, ៦. ការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានបញ្ជាក់ថា៖ ក្នុងវគ្គនេះដែរមានយោធាចារ្យ និងលោកគ្រូសរុបចំនួន២២នាក់ កងរាជអាវុធហត្ថ ចំនួន១០នាក់,កងពលតូចថ្មើរជើងលេខ៥១ ចំនួន០៥នាក់, លោកគ្រូមកពីស្ថាប័នតុលាការចំនួន០២នាក់, លោកគ្រូមកពីនាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចំនួន០៥នាក់។សិក្ខាកាមមកពី កងរាជអាវុធហត្ថចំនួន ៧១នាក់, កងនគរបាលខេត្តចំនួន៤៧នាក់, កងពលតូចថ្មើរជើងលេខ៥១ចំនួន២០នាក់ សរុបចំនួន១៣៨នាក់។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់យោធាចារ្យ ដែលបានយកអស់កម្លាំងកាយ ចិត្ត និងចំណេះដឹងផ្តល់នូវការយល់ដឹងដល់សិក្ខាកាម នេះគឺជាការរំលឹក និងជាការបង្កើននូវសមត្ថភាពយល់ដឹង ក៏ដូចជាការពង្រឹងនូវកាយសម្បទាដល់កងកម្លាំង ដើម្បីឱ្យមានភាពរឹងមាំ ស្វាហាប់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន (ទាំងកម្លាំងអាវុធហត្ថ ទាំងកម្លាំងនគរបាល និងកងទ័ព ត្រូវមានកម្រិតយល់ដឹងខ្ពស់ មាន កាយសម្បទារឹងមាំ ស្វាហាប់ និងរហ័សរហួន )។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ៖ បច្ចុប្បន្ន ថ្វីត្បិតតែប្រទេសយើងមានសុខសន្តិភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍសមត្ថភាពកងទ័ព គឺពិតជាត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមស្មារតីដោះស្រាយនូវគ្រប់ សភាពការណ៍ ជាពិសេសក្នុងការងារគ្រោះមហន្តរាយទាំងបង្កដោយមនុស្ស និងដោយធម្មជាតិផ្សេងៗទៀតផង។ កងទ័ពគឺមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺជាកម្លាំងយ៉ាងរឹងមាំក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្នពីគ្រោះមហន្តរាយផ្សេងៗ ប្រកប ដោយភាពកក់ក្តៅនិងទំនុកចិត្តពីប្រជាពលរដ្ឋផងដែរ ។

ក្នុងកម្មវិធីនេះដែរ ឯកឧត្តមអ៊ុំ រាត្រីក៏បានឧបត្ថម្ភថវិកាចំនួន១០លានរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង