រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបឯកឧត្តម តាក គាន់ដុង (TA QUABG DONG) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយាមវៀតណាម ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌នៃប្រទេសទាំងពីរ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រភូសិល្បៈមកសម្តែងក្នុងសប្តាហ៌វប្បធម៌វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងជំនួបនេះ ឯកឧត្ដមអនុរដ្ឋមន្ត្រីវៀតណាមបានលើកឡើងអំពី៖
– ការត្រៀមផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមទៅលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យវប្បធម៌
– ភាគីរៀតណាមនឹងអញ្ជើញកម្ពុជាចូលរួមក្នុងកម្មវិធីមហោស្រពនានានៅវៀតណាមនាឆ្នាំ២០២៤នេះ
– ការត្រៀមរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម។
ក្រុមសិល្បៈសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជានឹងសម្តែងជាផ្លូវការនៅកម្ពុជានាទីក្រុងភ្នំពេញនៅល្ងាចថ្ងៃទី២១ និងនៅខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕