ឯកឧត្តម ចាន់ យុត្ថា ដឹកនាំកិច្ចប្រជុំក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់ក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសមាជិកក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈទាំងអស់ នៃក្រសួងធនធានទឹក និងឧតុនិយម។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីវិភាគមុខងាររបស់ក្រសួងនិងឈានទៅរៀបចំអនុក្រឹត្យថ្មី ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួងធនធានទឹក និងឧតុនិយម៕