**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន

នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ រៀបចំសិក្ខាសាលាលើឯកសារ និងផែនទីផ្លូវទស្សនាមេគង្គកម្ពុជា ផ្តល់សុពលភាព សម្រាប់ការអភិវឌ្ឍទេសចរណ៍ដងទន្លេមេគង្គលើខេត្តស្ទឹងត្រែង និងខេត្តក្រចេះ

ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៤ នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ រួមអង្គការ NTFP-EP បានរៀបចំសិក្ខាសាលាលើឯកសារ និងផែនទីផ្លូវទស្សនាមេគង្គកម្ពុជា ផ្តល់សុពលភាព សម្រាប់ការអភិវឌ្ឍទេសចរណ៍ដងទន្លេមេគង្គលើខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ ។

គោលបំណង នៃអង្គសិក្ខាសាលាគឺ
១-ប្រមូលទិន្នន័យ និងព័ត៌មានដែលមានស្រាប់ ដើម្បីធ្វើបច្ចុប្បន្នភាពទស្សនាមេគង្គ ចាប់ពីចំណុចទីរួមស្រុកឆ្លូង ខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង ព្រំប្រទល់កម្ពុជា-ឡាវ
២-ពិភាក្សាអំពីធាតុចូលសំខាន់ៗនៃផ្លូវទស្សនាមេគង្គ ការបែងចែកការងារ និងការទទួលខុសត្រូវនៃក្រុមការងារបច្ចេកទេស
៣-ធ្វើការកំណត់ទីតាំងភូមិសាស្រ្ត និងកំណត់សក្ដានុពលសំខាន់ៗ ព្រមទាំងកំណត់គោលបំណង និងទំហំនៃការធ្វើបច្ចុប្បន្នភាពផែនទីផ្លូវទស្សនាមេគង្គ។

អង្គសិក្ខាសាលានេះដែរ បានប្រព្រឹត្តទៅក្រោម អធិបតី លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង តំណាងឱ្យឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និង លោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ តំណាងឲ្យ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង ប្រតិភូ ក្រសួងទេសចរណ៍ និង តំណាងអង្គការ NTFP_EP ព្រមទាំង ប្រធាន អនុប្រធាន មន្ទីរអង្គភាពដែលពាក់ព័ន្ធ មកពីខេត្ត ទាំង ២ ជាច្រើនរូប ។

មានប្រសាសន៍ក្នុងអង្គសិក្ខាសាលា លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង លោកសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងក្រុមការងារជំនាញ របស់នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តក្រចេះ និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ព្រមទាំងសហការជាមួយ អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ-កម្ពុជា (NTFP-EP Cambodia) និងដៃគូពាក់ព័ន្ធផ្សេងៗ ទៀត ដែលបាន ចុះសិក្សាផ្ទាល់ដល់ទីតាំងអេកូទេសចរណ៍ និងតំបន់សក្តានុពលទេសចរណ៍សំខាន់ៗ ដើម្បីធ្វើ បច្ចុប្បន្នភាពផែនទីផ្លូវទស្សនាមេគង្គលើ ប្រកបដោយផ្លែផ្កាបំផុត ។

លោក ធូ ចាន់ពៅ បានបន្តថា តាមរយៈផ្លូវទស្សនាមេគង្គនេះ បានធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ និងមកទស្សនាខេត្តទាំងពីរយ៉ាងច្រើនកុះករ ជាហេតុនាំឲ្យ វិស័យទេសចរណ៍នៅក្នុងខេត្តមានសន្ទុះរីកចំរើនគួរឲ្យកត់សំគាល់ និងបានបង្កើតជាសហគមន៍ទេសចរណ៍/អេកូ ទេសចរណ៍ជាច្រើននៅតាមដងទន្លេមេគង្គ ដែលបានបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋានតាមរយៈ ការផ្តល់សេវាកម្មទេសចរណ៍ផងដែរ។

មានប្រសាសន៍ចូលរួមនាឱកាសនោះដែរ លោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ បានលើកឡើង ជាក់ស្តែងនាពេលបច្ចុប្បន្ន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានការពិបាកក្នុងការស្វែងរកព័ត៌មាន និង ទីកន្លែងកម្សាន្តថ្មីៗដែលបានរៀបចំឡើងតាមបណ្តោយដងទន្លេមេគង្គលើ ការធ្វើបច្ចុប្បន្នភាពផែនទីផ្លូវទស្សនា មេគង្គលើ គឺជារឿងចាំបាច់មិនអាចខ្វះបាន សំដៅផ្តល់ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មានពីកន្លែងកម្សាន្ត តាមបណ្តោយដងទន្លេមេគង្គលើដែលមានភូមិសាស្ត្រស្ថិតក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ហង់ ចាន់ឌី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការផ្តល់អនុសាសន៍គាំទ្រ និង ណែនាំឱ្យនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តក្រចេះ ខេត្តស្ទឹងត្រែង អង្គារ NTFP-EP កម្ពុជា និងក្រុមការងារបច្ចេកទេសក្នុងការរៀបចំធ្វើបច្ចុប្បន្នភាពផ្លូវទស្សនាមេគង្គលើ (Upper Mekong Trail Map) កន្លងមកប្រកបដោយភាពជោគជ័យ និងក្លាយជាឧត្តមប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍វិស័យ ទេសចរណ៍ ខេត្តទាំង២ ទៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង