**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបពិភាក្សាការងារទ្វេភាគីជាមួយតំណាងធនាគារពិភពលោក

ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសចូលរួមវេទិកាទឹកពិភពលោកលើក​ទី​១០​ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំ​រោង​ ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម​ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាន​ជួប​ពិភាក្សា​ទ្វេ​ភាគីជាមួយតំណាងធនាគារពិភពលោក លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាង​​កើត​និងប៉ាស៊ីហ្វិក និងលោក Saroj Kumar Jha នាយកផ្នែកទឹកសាកលនៃធនាគារពិភពលោក។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនតំណាងធនាគារពិភពលោក​ (WB) ថា ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹករយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយផែនការទាំងនេះគឺជាគំនិតផ្តួចផ្តើមប្រកបដោយយុទ្ធសាស្រ្ត និងមានផែនការជាក់លាក់ ក្រោមមាគ៌ាដឹកនាំប្រកបដោយភាពមោះមុត និងបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ផែនការយុទ្ធសាស្រ្តរយៈពេលវែងទាំងនេះទាមទារនូវការវិនិយោគពីគ្រប់ដៃគូអភិវឌ្ឍន៍ ជាពិសេស ធនាគារ​ពិភពលោក (WB) ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជាអាចសម្រេចបានគោលដៅយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ ប្រជាជនមានជីវភាពកាន់តែប្រសើរ ព្រមទាំងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ជាអារ្យប្រទេស​ជឿន​លឿន​មួយក្នុងតំបន់ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងជំនួបនេះ លោកស្រីអនុប្រធានធានាគារពិភពលោកបានបញ្ជាក់ពីជំហរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចូលចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល តាមរយៈការអនុវត្តគម្រោងសន្តិសុខទឹកដែលមានរយៈពេល ៦ឆ្នាំ (២០២៤-២០៣០)។

ជាលទ្ធផលនៃកិច្ចជំនួបជាមួយតំណាងធនាគារពិភពលោក (WB) គម្រោងសន្តិសុខទឹក នឹងត្រូវចាប់អនុវត្តឆាប់ៗចាប់ពីចុងឆ្នាំ២០២៤ រហូតដល់ ឆ្នាំ២០៣០ សម្រាប់ខេត្តមួយចំនួនរួមមាន៖ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ធំ ជាដើម ដោយផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត និងអាងទឹកមួយចំនួន ដើម្បីធានាសន្តិសុខទឹក និងនិរន្តរភាពនៃការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត។ គម្រោងសន្តិសុខទឹកនេះក៏នឹងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង