**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ

សម្តេចតេជោ ហ៊ុន សែន៖ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈទុកជាមុនគ្រប់ពេល ដើម្បីកំចាត់ពួកអ្នកធ្វើបដិវត្តពណ៌


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈទុកជាមុនគ្រប់ពេល ដើម្បីកំចាត់ និងកម្ទេចចោលចំពោះអ្នកធ្វើបដិវត្តពណ៌ តាមគ្រប់រូបភាពផ្សេងៗ ព្រោះសម័យនេះគេតែងតែធ្វើបដិវត្តពណ៌ ជាងការធ្វើរដ្ឋប្រហារ ។

នាឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » នៅថ្ងៃ២២ ឧសភា សម្តេចតេជោបានលើកឡើងកាលពីអតីតកាលថា កម្ពុជាមានការធ្វើរដ្ឋប្រហារទំលាក់ អតីតព្រះមហាក្សត្រ សម្តេច សីហនុ ។ ដូច្នេះបើគ្មានរដ្ឋប្រហារ១៨ មីនា ១៩៧០ទេ គឺគ្មានអំពើប្រល័យពូជសាសន៍កើតឡើងដែរ។

សម្តេចតេជោបន្តថា ពេលមុនគេនិយមធ្វើរដ្ឋប្រហារ ដោយសារពួកបរទេសញុះញងឲ្យធ្វើ ប៉ុន្តែសម័យនេះវិញ គេមិនធ្វើរដ្ឋប្រហារទេ តែគេធ្វើបដិវត្តពណ៌ម្តង ។
សម្តេចតេជោគូសបញ្ជាក់ថា “អីចឹងអាបដិវត្តពណ៌នេះ បើឃើញវាងើបដាក់វាទៅ ព្រោះអានេះ នាំឲ្យមានអំពើប្រល័យពូជសាសន៍ទៀតហើយ នាំដល់សង្គ្រាម”។

រឿងនេះសម្តេចតេជោក៏បានសង្កត់ធ្ងន់ថា «មេបញ្ជាការជើងគោក រដ្ឋមន្រ្តីការពារជាតិ អគ្គបញ្ជាការ ចាំឲ្យច្បាស់ណា មេប៉ូលិសចាំឲ្យច្បាស់ អព្យាក្រឹត្យបានតែចំពោះមុខ រវាងបក្សនិងបក្សទេ ។ បើយើងជំពាក់ការពារឲ្យបក្សនយោបាយណាមួយ ក៏ត្រូវការពារបក្សនយោបាយដទៃដូចគ្នា ប៉ុន្តែរវាងបក្សនយោបាយនិងរដ្ឋាភិបាល អត់មានអព្យាក្រឹត្យទេ ។ សូមទោស ហែងចេញមកចង់ផ្តួលរំលំ ដាក់ហែងក្រវាត់ចោល យាយឲ្យច្បាស់ចឹងតែម្តង» ។

សម្តេចក៏បានផ្តាំថា ដើម្បីការពារប្រជាពលរដ្ឋខ្មែរ ១៧លាននាក់ កុំខ្លាចជាមួយនឹងមនុស្ស២ទៅ៣នាក់ ដែលពួកគេបានធ្វើខុសច្បាប់ឲ្យសោះ។ ដូច្នេះបើមានបដិវត្តពណ៌ហើយ​ មិនមែនកងកម្លាំងប្រដាប់អាវុធ អត់មានសកម្មភាពអ្វីនោះទេ ត្រូវតែបង្ក្រាប ដើម្បីសន្តិភាពសម្រាប់ពលរដ្ឋនៅទូទាំងប្រទេស និងជៀសវាងការមានសង្គ្រាមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង