**មនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នាមួយ ក្នុងការប្រារព្ធពិធីចូលឆ្នាំសកលនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតា**ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន**ពិធីឆ្លងចូលឆ្នាំសកលរបស់អាល្លឺម៉ង់ គ្របដណ្ដប់ដោយអំពើហឹង្សា និងឧប្បត្តិហេតុ សោកនាដកម្ម ពាក់ព័ន្ធនឹងការបាញ់កាំជ្រួច**អ៊ីរ៉ង់មិនជំទាស់នឹងការចរចាថ្មី អំពីកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនទេ**លោក Joe Biden នឹងស្នើសុំច្បាប់បញ្ឈប់ លោក Donald Trump ដែលត្រៀមក្នុងការការពង្រីកការខួងយកប្រេង និងឧស្ម័ននៅក្នុងទឹកឆ្នេរសមុទ្រជាច្រើន របស់សហរដ្ឋអាមេរិក**អតីតយុទ្ធជន និងប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាតនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត**ប្រាកដណាស់! បន្ទាប់ពីថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. រួចរាល់ នោះអ្នកនឹងទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមតាមរយៈ ប.ស.ស.**ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់រដ្ឋបានចូលទៅក្នុងគេហដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីអនុវត្តដីកាឃុំខ្លួន**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**អត្រាប្តូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣២រៀល សម្រាប់ថ្ងៃទី៣ ខែមករានេះ**អ្នកនាំពាក្យ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម ៣ពាន់សេវាជូនពលរដ្ឋ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក

សម្តេចតេជោរំលឹកថា មានសារសំខាន់៣ ដែលសម្តេចផ្ញើចេញ តាមរយៈការបញ្ជាឲ្យឧទ្ធម្ភាច្រក ដឹកនាំមេដឹកនាំខ្មែរក្រហម មកជួបជុំគ្នានៅផ្ទះសម្តេច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានារំលឹកថា នៅខែធ្នូ ឆ្នាំ១៩៩៨ សម្តេចបានបញ្ជាឱ្យប្រើឧទ្ធម្ភាចក្រដឹកមេដឹកនាំកំពូលៗរបស់ខ្មែរក្រហម ដែលរួមមានលោក នួន ជា, លោក ខៀវ សំផន និងលោក អៀង សារី មកដល់ផ្ទះរបស់សម្តេច ដោយពេលនោះ សម្តេចមានសារសំខាន់ៗចំនួន៣ ដើម្បីបង្ហាញប្រាប់ប្រជាជន និងសហគមន៍អន្តរជាតិ។

សម្តេចបញ្ជាក់ថា រូបភាពមេដឹកនាំខ្មែរក្រហមមកដល់ផ្ទះសម្តេច គឺផ្ញើសារទៅប្រជាជនកម្ពុជាថា សង្គ្រាមបានបញ្ចប់ហើយ, ផ្ញើសារទៅទាហានខ្មែរក្រហមសេសសល់ ឱ្យបញ្ចប់ការប្រយុទ្ធ ព្រោះមេដឹកនាំខ្មែរ បានចុះចូលអស់ហើយ និងផ្ញើសារចុងក្រោយផ្ញើទៅសហគមន៍អន្តរជាតិថា អាចមកលេង និងវិនិយោគនៅកម្ពុជាបានហើយ ព្រោះលែងមានសង្គ្រាមទៀតហើយ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

សម្តេចតេជោបានថ្លែងថា «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំបានឱ្យឧទ្ធម្ភាច្រកទៅដឹកលោក ខៀវ សំផន នួន ជា និងអ្នកដឹកនាំដទៃទៀត បើលោក ខៀវ សំផន គាត់មកទាំងខ្លួនគាត់ ទាំងប្រពន្ធ ទាំងកូន កូនប្រសារ ទាំងចៅមក ខ្ញុំត្រូវមានសារ៣ ដើម្បីផ្ញើចេញទៅក្រៅ ក្នុងការរៀបចំជំនួបបែបនេះ នៅផ្ទះរបស់ខ្ញុំ ទី១៖ខ្ញុំចង់ផ្ញើសារទៅកាន់ប្រជាជនកម្ពុជា ថាសង្គ្រាមបានចប់ហើយ ដោយសារមេដឹកនាំថ្នាក់កំពូលៗទាំងអស់របស់ខ្មែរក្រហម បានចុះចូលដល់ផ្ទះរបស់នាយករដ្ឋមន្ត្រី ទី២៖ ខ្ញុំចង់ផ្ញើសារទៅកាន់កម្លាំងដែលនៅសេសសល់តិចតួច របស់ខ្មែរក្រហម ថាសូមអ្នកបញ្ចប់ការប្រយុទ្ធទៅ ព្រោះមេដឹកនាំរបស់អ្នកឯង បានមកចុះចូលដល់ផ្ទះខ្ញុំហើយ និងទី៣៖​ ខ្ញុំចង់ផ្ញើទៅកាន់សហគមន៍អន្តរជាតិ ថាសូមមកធ្វើទេសចរណ៍ និងវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាបានបញ្ចប់សង្គ្រាមហើយ»។

សម្តេចតេជោ បន្តថា នៅលើពិភពលោកនេះមិនទាន់មានទេ ដែលមេដឹកនាំភាគីជម្លោះម្ខាងទៀត ចូលមកដល់ផ្ទះមេដឹកនាំនៃភាគីជម្លោះម្ខាងផ្សេងទៀត គឺតែសម្រាប់កម្ពុជា បានមានរួចទៅហើយ។

សម្តេចតេជោថ្លែងថា ពេលមេដឹកនាំខ្មែរមកផ្ទះសម្តេចដែលជានាយករដ្ឋមន្ត្រីនៅពេលនោះ អន្តរជាតិមួយចំនួន គេចោទសម្តេចថា ចាប់ដៃខ្មែរក្រហម តែពួកគេភ្លេចថាពេលមុននោះ គឺមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ពួកគេបានឱ្យខ្មែរក្រហមដើរលើកម្រាលព្រំក្រហម ទៅប្រជុំស្ទើរគ្រប់ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង