**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សម្ដេចតេជោ ហ៊ុន សែន៖ ពេលរបបខ្មែរក្រហមខ្លាំង គ្មានអ្នកណាអើតក្បាល ឈប់ទទួលស្គាល់របបនេះឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា នៅពេលរបបខ្មែរក្រហមខ្លាំង គ្មានបរទេសណាម្នាក់ចេញមកមុខឈប់ទទួលស្គាល់របបនេះ នៅក្នុងអង្គការសហប្រជាជាតិនោះទេ លុះរបបខ្មែរក្រហមខ្សោយ ទើបនាំគ្នាឈប់ទទួលស្គាល់។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «តើនេះស្រដៀងគ្នានឹងពាក្យថា «ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញឲ្យស្រីមើល, ក្រពើក្នុងទឹកបងមិនហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់ឲ្យស្រីមើល»? នៅពេលដែលខ្មែរក្រហមនៅខ្លាំងគ្មានអ្នកណាមួយអើតក្បាល មកនិយាយអំពីបញ្ហាទាក់ទិនជាមួយរឿងកាត់ទោសខ្មែរក្រហម ឬឈប់ទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិនោះទេ»។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កំហុសឆ្គងនេះគ្រាន់តែចង់ឲ្យបរទេសមួយចំនួនដឹងខ្លួនប៉ុណ្ណោះ ហើយសម្ដេចមិនទាមទារឲ្យបរទេសនោះប្រកាសពីការដឹងកំហុសរបស់ខ្លួននោះទេ។ សម្ដេចចាត់ទុកថា ពិសោធន៍នៃកំហុសដ៏ធ្ងន់មួយនេះ មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ ពោលជារឿងដែលពាក់ព័ន្ធប្រទេសជាច្រើនទៀត ដែលជាអ្នករៀបចំគោលនយោបាយដំណាក់កាលនោះ។

សម្ដេចតេជោ បានទាញការចាប់អារម្មណ៍រឿងរ៉ាវមួយទៀត ដែលបានកើតឡើងកាលពីពេលនោះ នៅអង្គការសហប្រជាជាតិ ដោយនៅពេលលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​ ពី​ព្រះប្រមុខរដ្ឋ​ នៅឆ្នាំ១៩៧០ ភាពជាតំណាងត្រូវបានប្រគល់ឲ្យលន់ នល់។ លុះក្រោយមកនៅពេលក្រុម លន់ នល់ ចុះខ្សោយទៅៗ គ្រប់គ្រងទឹកដីមិនដល់១០ភាគរយផងនោះ អាសនៈនៅអង្គការសហប្រជាជាតិ នៅតែរក្សាទុកសម្រាប់ពួក លន់ នល់ ដដែល ក្រោមហេតុផលថា លន់ នល់ កាន់កាប់រដ្ឋធានី ទាំងដែលទឹកដីប្រមាណ៩០ភាគរយទៀត ត្រូវគ្រប់គ្រងដោយភាគីរដ្ឋកម្ពុជា។ ត្រង់ចំណុចនេះ សម្ដេចលើកឡើងថា ហេតុផលនៃការសម្រេចបែបនេះ គ្រាន់តែតម្រូវតាមអ្វីដែលគេចង់បានប៉ុណ្ណោះ ពោលមិនភាពយុត្តិធម៌ឡើយ។

យ៉ាងណាមិញ រឿងរ៉ាវនេះគ្រាន់តែជារឿងប្រវត្តិសាស្ដ្រកម្ពុជា ពីមួយដំណាក់កាលទៅមួយដំណាក់កាល ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បង្ហើបផ្ញើសារទៅកាន់បរទេសខ្លះ និងចង់ឲ្យកូនខ្មែរជំនាន់ក្រោយចង់ចាំទុកនូវរឿងប្រវត្តិសាស្ដ្រជូរចត់មួយនេះ នៅពេលកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម។ សម្ដេចអះអាងថា សម្តេចក៏បានមានប្រសាសន៍ពីប្រវត្តិសាស្ត្រកម្ពុជា ដោយថតទុករយៈពេល៤៨ម៉ោងរួចហើយ តែ១០ឆ្នាំក្រោយទើបអនុញ្ញាតឲ្យផ្សព្វផ្សាយ ៕

អត្ថបទដែលជាប់ទាក់ទង