**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំពិតជាមិនអាច អនុវត្តវប្បធម៌សន្ទនា ជាមួយអ្នកនយោបាយក្បត់ជាតិ

 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា សម្ដេចមិនអាចអនុវត្តវប្បធម៌សន្ទនា ជាមួយក្រុមអ្នកនយោបាយក្បត់ជាតិ ដែលបានវាយប្រហារលើសម្ដេចនិងគ្រួសាររបស់សម្ដេចនោះទេ ។

ក្នុងឱកាសអញ្ជើញបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតវប្បធម៌សន្ទនាគឺមានសង្គតិភាពជាមួយនឹងការបង្កើតលទ្ធិប្រជាធិបតេយ្យ សេរី និងពហបក្ស ដោយគោរពគោលការណ៍នីតិរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោបញ្ជាក់ថា «យ៉ាងណាក្ដី ខ្ញុំពិតជាមិនអាចអនុវត្តវប្បធម៌សន្ទនាជាមួយអ្នកនយោបាយក្បត់ជាតិ ដែលបានវាយប្រហារលើរូបខ្ញុំនិងគ្រួសារខ្ញុំឥតឈប់ឈរនោះទេ ទោះបីជាខ្ញុំធ្លាប់សុខចិត្តទទួលអ្នកនយោបាយជ្រុលនិយមនេះក្នុងមនោសញ្ចេតនាជាមហាគ្រួសារខ្មែរក៏ដោយ។ ជនម្នាក់នេះនៅតែចិញ្ចឹមចិត្តកម្ចាត់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពោលគឺនៅតែប្រកាន់ខ្ជាប់នូវមនោគមវិជ្ជានិងវប្បធម៌នយោបាយជ្រុលនិយម និងហិង្សានិយម ដែលគ្មានខុសអ្វីពីមនោគមវិជ្ជាហិង្សបង្ហូរឈាមពីអតីតកាលនោះទេ» ។

សម្ដេចបន្តថា សន្តិភាពនៅកម្ពុជាមិនមែនជាទ្រព្យដែលធ្លាក់ពីលើមេឃនោះទេ សន្តិភាពគឺជាសមិទ្ធផលដែលគ្រប់ភាគីសម្រេចបានដោយលំបាកបំផុត ដោយឆ្លងកាត់ការតស៊ូ ការចរចាដ៏តានតឹងជាច្រើនឆ្នាំប្រកបដោយបញ្ញាញាណ ព្រមទាំងការប្ដេជ្ញាចិត្តមុះមុត ការអត់ធ្មត់ ការទប់ទល់នឹងខ្មែរគ្នាឯងផង និងការទប់ទល់តតាំងនឹងប្រទេសមហាអំណាចតូចធំផង ៕

អត្ថបទដែលជាប់ទាក់ទង