សម្ដេចតេជោ ទម្លាយរឿងកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ធ្លាប់ជាប់គាំងដោយសារភាគីវាយខ្មែរក្រហម រក្សាជំហរប្រើពាក្យ «កាត់ទោសខ្មែរក្រហម»
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយរឿងមួយពីភាពជាប់គាំង ក្នុងការចរចាស្វែងរកសន្ដិភាពទីក្រុងប៉ារីស ឬហៅថា កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយសារការរក្សាជំហរក្នុងការប្រើប្រាស់ពាក្យ «កាត់ទោសខ្មែរក្រហម» គឺ «ការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍»។
ក្នុងឱកាសអញ្ជើញសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ដែលជាតួអង្គសំខាន់ក្នុងដំណើរការចរចាស្វែងរកសន្ដិភាព បានឲ្យដឹងថា ការជាប់គាំងនៅពេលនេះដោយសារភាគីដទៃទៀត ជំទាស់ក្នុងការប្រើប្រាស់ពាក្យរបស់ភាគីរដ្ឋកម្ពុជា ហើយមិនឲ្យសូម្បីហៅខ្មែរក្រហម ៕