**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

សម្តេចតេជោ ហ៊ុន សែន៖ លើពិភពលោកនេះ មិនមានស្តង់ដារ នយោបាយតែមួយនោះទេ មានតែ២ ឬ៣ស្ដង់ដារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា នៅលើពិភពលោកនេះ មិនមានស្តង់ដារ នយោបាយតែមួយនោះទេ មានតែ២ ឬ៣ស្ដង់ដារយ៉ាងតិច។

ក្នុងឱកាសអញ្ជើញបិទសន្និសីទ លើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «លើពិភពលោកគ្មានទេ ស្ដង់ដារតែមួយនោះ មានតែ២ ឬ៣ស្ដង់ដារ លើការជាក់ស្ដែង ក្នុងតំបន់របស់យើង អ្នកណាប្រឆាំងចិន ហ្នឹងគឺជាមិត្ដអ្នកដទៃ ឲ្យតែមាននិន្នាការ មិនស្របជាមួយចិន ដឹងតែអ្នកហ្នឹង គេរករឿងរហូត»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកណារកស៊ីច្រើន ជាមួយចិន និងជិតស្និទ្ធជាមួយចិន គឺតែងតែខុស ប៉ុន្ដែប្រទេសរបស់គេ ក៏កំពុងរកស៊ីជាមួយចិនផងដែរ។
សម្ដេចតេជោបានឲ្យដឹងថា «ប្រទេសខ្លះទៀត គេគិតណាស់ អំពីប្រជាធិបតេយ្យសេរីពហុបក្ស ក៏ប៉ុន្តែទៅទាក់ទងជាមួយប្រទេស ដែលមានបក្សតែមួយ ហើយធ្វើជាដៃគូយុទ្ធសាស្ត្រថែមទៀត»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅកាន់ អ្នកសិក្សាស្រាវជ្រាវគិតមើលថា តើនេះ ជាស្ដង់ដារមួយ ឬស្ដង់ដារច្រើន គឺមិនតិចជាង៣ស្ដង់ដារនោះទេ។
សម្តេចតេជោមានប្រសាសន៍ថា នយោបាយពិភពលោកនេះ ប្រទេសធំ តែងតែធ្វើបាបប្រទេសតូច។ ទម្លាប់នេះ ក៏ធ្វើឲ្យតាមប្រទេសនីមួយៗបក្សធំ តែងធ្វើបាបបក្សតូច៕

អត្ថបទដែលជាប់ទាក់ទង