**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក

អភិបាលខេត្តកំពត នឹងផ្លាស់ប្តូរផ្លូវកៅស៊ូទាំងអស់ក្នុងក្រុងឱ្យទៅជាផ្លូវបេតុងដើម្បីប្រើប្រាស់បានយូរអង្វែង និងធន់ជាមួយអាកាសធាតុ

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ដោយសារតែខេត្តកំពតគឺជាខេត្តជាប់នឹងតំបន់ឆ្នេរសមុទ្រ អាកាសធាតុអាចមានភ្លៀងធ្លាក់ច្រើន ដែលអាចបណ្តាលឱ្យផ្លូវក្រាលកៅស៊ូងាយនឹងរងការខូចខាត ជាប់មិនបានយូរ និងផ្លាស់ប្តូរដែលក្រាលកៅស៊ូសំខាន់ៗក្នុងក្រុងទាំងអស់ឱ្យទៅជាផ្លូវបេតុងដែលមានគុណភាព ធន់នឹងអាកាសធាតុ ព្រមទាំងប្រើប្រាស់បានយូរ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គឺជាសរសៃឈាមមួយយ៉ាងសំខាន់របស់ខេត្តក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនស្អាត នោះភ្ញៀវទេសចរក៏ពិបាកក្នុងការធ្វើដំណើរមកលេងកម្សាន្តក្នុងទីរួមខេត្តយើងផងដែរ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ដោយសារខេត្តកំពត គឺជាខេត្តដែលជាប់នឹងតំបន់ឆ្នេរ ហើយអាកាសធាតុអាចមានការប្រែប្រួសឆាប់រហ័ស មានភ្លៀងធ្លាក់ច្រើនជាដើម ដែលអាចបណ្តាលឱ្យផ្លូវដែលក្រាលកៅស៊ូឆាប់ទទួលរងការខូចខាត ពិសេសនៅរដូវវស្សា ដូច្នេះដើម្បីឱ្យផ្លូវក្នុងក្រុងទាំងអស់មានគុណភាពប្រើប្រាស់បានយូរ ចំណេញថវិកាជាតិ រដ្ឋបាលខេត្តនឹងផ្លាស់ប្តូរការស្ថាបនាផ្លូវក្រាលកៅស៊ូ ទៅជាផ្លូវបេតុងទាំងអស់ក្នុងក្រុង និងផ្លូវតភ្ជាប់ទៅកាន់តំបន់សំខាន់ៗមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង-សុ្រកទាំង៩ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន គ្រប់គ្រងការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើ ពិសេសការប្រើប្រាស់ថង់ផ្លាស្ទិក ដើម្បីធ្វើឱ្យខេត្តកំពតមានសោភ័ណភាពស្អាត ស័កសមជាខេត្តគោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាព និងទាក់ទាញបំផុត។

ឯកឧត្តមអភិបាលខេត្តក៏បានបន្ថែមថា នៅក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកលខាងមុខនេះ រដ្ឋបាលខេត្តនឹងមានសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលទាក់ទាញបំផុតសម្រាប់ទទួលភ្ញៀវទេសចរមកលេងកម្សាន្ត និងដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរឱ្យមានការកើនឡើងកាន់តែច្រើន៕

អត្ថបទដែលជាប់ទាក់ទង