**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

សម្តេចធិការធិបតី ឃួន សុដារី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីកម្ពុជា-ចិន បានឈានដល់ដំណាក់កាលថ្មី ប្រកបដោយថាមវន្ត និងភាពរឹងមាំ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ បានមានប្រសាសន៍ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីរបស់ប្រទេសទាំងពីរកម្ពុជា-ចិន បានឈានដល់ដំណាក់កាលថ្មី ប្រកបដោយថាមវន្ត និងភាពរឹងមាំ ជាពិសេសនៅក្នុងក្របខ័ណ្ឌថ្មី នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់​ (២០២៤-២០២៨)។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ដូចនេះ នៅក្នុងពិធីលៀងសាយភោជន៍ នារាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ជូនគណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។

ថ្លែងក្នុងពិធីលៀងសាយភោជន៍នារាត្រីនេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរ កើតចេញពីកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម សូរ៉ាត ហ្សាគៀរ អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍ នៃសភាតំណាងប្រជាជនចិន និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តលើកកម្ពស់ ពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងការគាំទ្រគ្នាទៅវិញទៅមក សំដៅនាំមកនូវផលប្រយោជន៍រួមនៃប្រទេសទាំងសងខាង។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាក៏បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះលទ្ធផលដ៏ត្រចះត្រចង់ ក្នុងជំនួបជាមួយ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនេះដែរ ឯកឧត្តម សូរ៉ាត ហ្សាគៀរ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជាចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ឯកឧត្តម បានលើកសរសើរពីប្រវត្តិសាស្រ្តកម្ពុជាដែលមានជាយូរលុងណាស់មកហើយ ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលគ្រប់ទីកន្លែង។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ដោយបានកត់សម្គាល់នូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវស្ថិរភាពនយោបាយ ការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច នាំឱ្យជីវភាពប្រជាជនមានលំនឹង​ និងកើនឡើងជាលំដាប់។

ឯកឧត្តម បានគូសបញ្ជាក់ពីចំណងមិត្តភាពកម្ពុជា-ចិន ដែលមានជាយូរអង្វែងមកហើយ នឹងកំពុងប្រែក្លាយជាគំរូនៃទំនាក់ទំនងជាអន្តរជាតិក្នុងសម័យថ្មី។ ឯកឧត្តម បានគាំទ្រនូវប្រសាសន៍លើកឡើងដោយ សម្តេចរដ្ឋសភាធិបតី ដែលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីរបស់ប្រទេសទាំងពីរបានឈានដល់ដំណាក់កាលថ្មីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។

ឯកឧត្តម បានបង្ហាញពីឆន្ទៈរបស់ភាគីចិនក្នុងការផ្តល់អាទិភាព និងផ្តោតសំខាន់លើការបង្កើនការតភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពទាំង០៦ រួមមាន៖ (១).កិច្ចសហប្រតិបត្តិការនយោបាយ, (២).គុណភាព និងសមត្ថភាពផលិតកម្ម, (៣).កសិកម្ម, (៤).ថាមពល, (៥).សន្តិសុខ និង(៦).ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំងការពន្លឿនដំណើរការនៃច្រករបៀងមច្ឆា និងអង្ករ។

ជារួម ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទាំងពីរបានបេ្តជ្ញាចិត្តក្នុងការបន្តពង្រឹង​ និងពង្រីកចំណងមិត្តភាព ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងល្អប្រសើរឡើងថែមទៀត នាពេលអនាគត សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ចិន​ ៕

អត្ថបទដែលជាប់ទាក់ទង