ឯកឧត្តម គង់ ភោគ ជួបពិភាក្សាការងារជាមួយ ឧបការីអនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក
ភ្នំពេញ៖ នាឱកាសនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-កាណាដាលើកទី២១ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Weldon Epp ឧបការីអនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក។
នៅក្នុងអំឡុងពេលកិច្ចប្រជុំភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម៕