**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ

សម្តេចធិបតី អំពាវនាវឲ្យមិត្តបរទេស ដែលមកណែនាំកម្ពុជា កុំប្រើច្បាប់ដើម្បីបិទសំឡេង តែគួរណែនាំអ្នកធ្វើខុសច្បាប់កុំឲ្យរំលោភច្បាប់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់មិត្តបរទេសទាំងអស់ ដែលមកណែនាំកម្ពុជា សូមកុំដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តច្បាប់ ផ្ទុយទៅវិញគួរតែប្រាប់ទៅក្រុមប្រឆាំងកុំឱ្យប្រព្រឹត្តខុសច្បាប់។

ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឃាត់ខ្លួនមេបក្សកម្លាំងជាតិ លោក ស៊ុន ចន្ទី ដោយសារតែការផ្សាយបំភ្លៃពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើកម្មវិធីជាតិជំនួយសង្គម។ ប្រជាពលរដ្ឋ៤លាន៧សែននាក់ដែលទទួលផលពីកម្មវិធីជាតិជំនួយសង្គម ត្រូវបានអនុវត្តដោយតម្លាភាព មិនមែនអនុវត្តសម្រាប់តែបក្ខពួក ឬសាច់ញាតិរបស់អភិបាលខេត្ត សាច់ញាតិមន្ត្រីរាជការ ដូចការមូលបង្កាច់របស់លោក ស៊ុន ចន្ទី លើកឡើងនោះទេ។

សម្ដេចធិបតីបានរំឭកដែរថា ប៉ុន្មានថ្ងៃនេះ នៅប្រទេសអាល្លឺម៉ង់ មានការប្ដឹងមនុស្សម្នាក់ដែលចោទរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់តាមបណ្ដាញសង្គម X ថា លោករដ្ឋមន្ត្រីជាឧក្រិដ្ឋជន ដោយសារតែមិនបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនដើម្បីទប់ទល់នឹងរុស្ស៉ី។ សម្ដេចធិបតីទាញហេតុផលថា «បើប្រទេសលោកសេរីអនុវត្តច្បាប់បាន ប្រទេសកម្ពុជាក៏អនុវត្តច្បាប់បានដូចគ្នាដែរ»។

សម្ដេចបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់មិត្តបរទេសទាំងអស់ដែលមកណែនាំកម្ពុជា កុំប្រើច្បាប់ដើម្បីបិទសំឡេង តែគួរណែនាំអ្នកធ្វើខុសច្បាប់កុំឲ្យរំលោភច្បាប់»។

សម្តេចធិបតីថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រសេរីភាពនៃការបញ្ចេញមតិ តែក៏ត្រូវអនុវត្តច្បាប់ចំពោះការបំភ្លៃ ចោទប្រកាន់ បង្កើតចលាចលវឹកវរក្នុងសង្គមដែរ។ សម្ដេចថា អ្នកនយោបាយត្រូវមានស្ដង់ដា ត្រូវមានក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ជាងប្រជាពលរដ្ឋ មិនអាចចេះតែដើរនិយាយរញ៉េរញ៉ៃអីចឹងទេ ព្រោះនាំឲ្យពុលសង្គម ៕

អត្ថបទដែលជាប់ទាក់ទង