**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៥ ដែលជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ហ៊ុន ម៉ាណា។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានថ្លែងនៅក្តីរីករាយដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារធ្វើការថ្មី នៃប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំនួន៥ រួមមាន៖ នៅស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងស្រុករំដួលដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់រួមគ្នា នៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធ្លក ស្រុកស្វាយជ្រំ ក្រោមអធិបតីភាពឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នាពេលនេះ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៥នេះ គឺជាចំណងដៃដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក និងលោកជំទាវ ផ្ដល់ជូនឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការចាំបាច់នៃការប្រើប្រាស់ជាក់ស្ដែងគាំទ្រដល់ការបម្រើការងាររបស់កងកម្លាំងយើងនៅមូលដ្ឋាន ឲ្យ កាន់តែខិតខំប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់ តែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និង គុណភាព នៃការផ្ដល់សេវាសាធារណៈ និងសេវាសន្តិសុខ ដែលជាមុំដ៏សំខាន់មួយមានកំណត់ នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ប៉ុស្តិ៍នគរបាលរដ្ឋបាលគឺជាតួអង្គសំខាន់មួយ ក្នុងចំណោមតួអង្គសំខាន់ទាំង៥ នៅមូលដ្ឋានរួមមាន៖ មេឃុំ, ស្មៀនឃុំ, ប៉ុស្តិ៍នគរបាល, រដ្ឋបាលមណ្ឌលសុខភាព និងមេភូមិ ដែលមានទំនាក់ទំនងផ្ទាល់ និងជិតស្និទ្ធបំផុតទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏ចម្បងផងដែរ នៅក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់យើង។

ឯកឧត្តម ប៉េង ពោធិ៍សា បានបន្ថែមទៀតថា ជាមួយនិងការចូលរួមអបអរសាទរក្នុងឱកាសនេះ សូមថ្លែងនូវការអរគុណយ៉ាង ជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃរបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ដែលបានចូលរួមជាថវិកាសរុបប្រមាណជា ៧៥.០០០ដុល្លារសម្រាប់គាំទ្រដល់ដំណើរការសាងសង់ ដើម្បីនាំឲ្យសម្រេចបាននូវសមិទ្ធផល ជាអគារធ្វើការថ្មី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៥ របស់យើង និងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរួមគ្នានាពេលនេះ ដែលជាការចូលរួមចំណែកជាមួយអាជ្ញាធរ និងគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ស្រុក ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្ត ក្នុងការគាំទ្រដល់ការបំពេញការងាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ សង្គមនៅមូលដ្ឋាន។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា អគារធ្វើការថ្មីនេះ ក៏នឹងផ្ដល់នូវកម្លាំងជំរុញទឹកចិត្តដល់កងកម្លាំងនគរបាលមូលដ្ឋានរបស់យើង ឲ្យបន្តកសាងបាននូវស្នាដៃថ្មីៗ ល្អៗថែមទៀតក្នុងបុព្វហេតុ នៃការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសូមខិតខំចូលរួមថែរក្សាសមិទ្ធផលរបស់យើងនេះ ដើម្បីធានាឲ្យការប្រើប្រាស់បានគង់វង្សយូរអង្វែង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានផ្តាំផ្ញេីដល់អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានត្រូវបន្តបង្ក្រាបបញ្ហាបទល្មេីសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ និងល្បែងស៉ីសងជាដេីម ក្នុងនោះត្រូវត្រៀមជាប់ជានិច្ចនូវវិធានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ទន្ទឹមនេះសូមឲ្យកងកម្លាំងទាំងអស់ត្រូវតែមានការបេជ្ញាចិត្តខ្ពស់បំផុត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវ ការថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើ ៕

អត្ថបទដែលជាប់ទាក់ទង