កាសែតរូបភាពAI ត្រីខយហែលក្នុងទឹកស្ទឹងដ៏ថ្លាឆ្វង់
ថ្ងៃទី២២ ខែឧសភា ជាទិវាជីវចម្រុះអន្តរជាតិ កាសែតរូបភាពAIនាំលោកអ្នករំលឹកឡើងវិញអំពីរឿងរ៉ាវមួយដែលកើតមាននៅដងស្ទឹងShangqingកាលពី២៧ឆ្នាំមុន។
ស្ទឹងShangqing ដែលលាក់ខ្លួននៅចន្លោះភ្នំជ្រៅនិងជ្រលងជ្រៅ ស្ថិតនៅភាគឦសាននៃស្រុកTainingទីក្រុងSanmingខេត្តFujian វាជាខ្សែទឹកដ៏ជ្រៅនៅតាមជ្រលងភ្នំដែលបង្កើតឡើងដោយចលនាភូគព្ភសាស្ត្រ។វាសម្បូរទៅដោយជីវចម្រុះ ហើយមានសត្វនិងរុក្ខជាតិកម្រជាច្រើន។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៧ លោកXi Jinpingដែលកាន់មុខតំណែងជាលេខាធិការរងនៃគណៈកម្មការបក្សខេត្តFujianបានមកដល់ស្រុកTaining ហើយបានទៅស្ទឹងShangqing ដើម្បីចុះត្រួតពិនិត្យគម្រោងការពារបរិស្ថានអេកូឡូស៊ីនិងគម្រោងអភិវឌ្ឍន៍ធនធាន។
លោកXi Jinpingនិងអ្នករាល់គ្នាជិះក្បូនឫស្សីតាមដងស្ទឹង។ពេលទៅដល់ខ្សែទឹកកណ្តាល ត្រីគល់រាំងក្រហមមួយបានលោតចេញពីទឹកមកលើក្បូនឬស្សី ហើយធ្លាក់នៅក្បែរជើងរបស់លោកXi Jinping ។
Xiao Kewenអ្នកចែវទូកដែលកំពុងចែវទូកបាននិយាយលេងថា៖ “គ្រប់គ្នាអាចបន្ថែមម្ហូបមួយមុខទៀតនៅយប់។”ប៉ុន្តែ លោកXiJinpingបានញញឹម ហើយមិននិយាយអ្វីទាំងអស់ ដោះស្រោមស្បែកជើងផ្លាស្ទិកចេញ ដាក់ត្រីគល់រាំងទៅក្នុងនោះ ហើយក្បង់ទឹកស្ទឹងម្តងមួយៗដោយដៃរបស់លោកច្រកចូល ដើម្បីការពារត្រីគល់រាំងជាបណ្តោះអាសន្ន។
ពេលក្បូនឬស្សីបរដល់កន្លែងទឹកជ្រៅនៃខ្សែទឹកខាងក្រោម លោកបានយកត្រីគល់រាំងប្រលែងចូលទៅក្នុងស្ទឹងហើយសម្លឹងមើលវាហែលទៅឆ្ងាយយ៉ាងសប្បាយរីករាយ។លោកXi Jinpingបានផ្តែផ្តាំអ្នកទាំងអស់គ្នាថា៖ “យើងត្រូវតែការពារបរិស្ថានឱ្យបានល្អ។
ការពារសត្វព្រៃនិងថែរក្សាការរួមរស់ប្រកបដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ គឺជាការបង្ហាញយ៉ាងរស់រវើកនៃការការពារជីវចម្រុះ។
“បច្ចុប្បន្ន ភ្នំបៃតងនិងទឹកស្អាតគឺមិនមានតម្លៃទេ ប៉ុន្តែបើសម្លឹងមើលរយៈពេលវែង វាជាកំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបាន ហើយតម្លៃនាពេលអនាគតនឹងកាន់តែមានតម្លៃឥតគណនា។ក្នុងអំឡុងពេលធ្វើការងារនៅក្នុងខេត្តFujian លោកXi Jinpingបានសង្កត់ធ្ងន់ជាច្រើនដងថា ការកសាងអរិយធម៌អេកូឡូស៊ីគួរតែជាការកសាងដែលប្រើកម្លាំងច្រើនបំផុតនៅខេត្តFujian។លោកបានផ្តួចផ្តើមធ្វើការកសាងខេត្តអេកូឡូស៊ីនៅទូទាំងខេត្ត ដោយចាក់គ្រឹះដ៏រឹងមាំសម្រាប់ខេត្តFujianប្រកាន់ខ្ជាប់នូវភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិនិងការពារជីវចម្រុះ។
បច្ចុប្បន្ន ក្រុងSanmingជាកន្លែងដែលស្ទឹងShangqingស្ថិតនៅបានទទួលពានរង្វាន់ជាទីក្រុងបៃតងបំផុតនៅក្នុងខេត្តបៃតងបំផុតរបស់ប្រទេសចិន និងត្រូវបានប្រសិទ្ធនាមថាជា“ទីក្រុងបៃតងរបស់ប្រទេសចិន”។ទីក្រុងSanmingក៏ជាតំបន់អភិរក្សរុក្ខជាតិចំនួន៤៥ប្រភេទ ហើយមានសត្វស្លាប ថនិកសត្វនិងសត្វល្មូនជាង៤០០ប្រភេទរស់នៅ ឬបំលាស់ទីឆ្លងកាត់តំបន់ព្រៃSanming ដែលជាតំបន់មួយដែលសម្បូរដោយជីវចម្រុះបំផុតនៅក្នុងខេត្តFujian៕