ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញជួបប្រជុំពិភាក្សាជំរុញការរៀបចំសភាអេឡិចត្រូនិក (E-Parliament)
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារដឹកនាំ និងរៀបចំសភាអេឡិចត្រូនិក (E-Parliament) នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីជំរុញការរៀបចំសភាអេឡិចត្រូនិក (E-Parliament) នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណៈកម្មការ និងឯកឧត្តម ជាសមាជិកគណៈកម្មការ ព្រមទាំង ឯកឧត្តម អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ៕