**គណៈប្រតិភូក្រសួងរ៉ែ បន្តផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មថ្មអារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយថែមទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌាចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា**ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី នឹងជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**លទ្ធផលនៃកិច្ចប្រជុំពេញអង្គ​ និងបច្ចេកទេស​លេីកទី១០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស​ និងលេីកតម្លៃព្រះវិហារ​ (ICC-PV)** លោក វីនស្តុន ភីតទ័រ អះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ**ទិន្នន័យបង្ហាញថា ចំនួនប្រជាជនកាណាដា បានកើនឡើងតិចតួចប៉ុណ្ណោះ គិតក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤**អង់គ្លេស កោតសរសើរចំពោះវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារកុមាររបស់កម្ពុជា**ប៉ូលិសក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំការប្រើប្រាស់រៀល**​តូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា

អភិបាលខេត្តកំពត ណែនាំពលរដ្ឋបីចំណុច ដើម្បីពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភ្នំពេញ៖ ដើម្បីពន្លឿនការងារវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញនិងលើកទឹកចិត្តឱ្យពលរដ្ឋមានការចូលរួម និងអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ ហើយត្រូវតៀមឯកសារដែលពាក់ព័ន្ធឱ្យបានត្រឹមត្រូវជាមុន ដើម្បីពន្លឿន និងសម្រួលដល់មន្ត្រីជំនាញក្នុងការអនុវត្តការងារ។ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យពលរដ្ឋមានការច្បាស់លាស់ទៅលើព្រំដីរបស់ខ្លួន និងកុំឱ្យមានទំនាស់ដែលអាចធ្វើឱ្យរាំងស្ទះការចុះអនុវត្តរបស់មន្ត្រីជំនាញ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់ ដែលនឹងត្រូវធ្វើការវាស់វែងនាពេលខាងមុខ ត្រូវចូលរួមសហការជាមួយមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឱ្យបានល្អ ដើម្បីពន្លឿននៃការចុះវាស់វែង។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍បីចំណុចសំខាន់ៗដែលជួយធ្វើឱ្យការចុះបញ្ជីដីធ្លីនេះបានលឿន ដោយទី១. ត្រូវរៀបចំនូវឯកសារនៃការកសាងបណ្ណ ឯកសារដែលពាក់ព័ន្ធនឹងនីតិវិធីនៃការចេញបណ្ណឱ្យបានគ្រប់គ្រាន់តាមការណែនាំរបស់មន្ត្រីជំនាញ, ទី២. បងប្អូនដែលជាម្ចាស់ក្បាលដីទាំងអស់ ត្រូវទៅបោះបង្គោលព្រំរបស់ខ្លួនជាមួយអ្នកដែលជាប់ព្រំដីនឹងគ្នា ដើម្បីសម្គាល់ដីរៀងៗខ្លួនឱ្យបានច្បាស់លាស់ និងទី៣. សូមបងប្អូនដែលជាម្ចាស់ដីទាំងអស់ជៀសអោយផុតពីបញ្ហាទំនាស់ព្រំដី ដែលជាកត្តាមួយធ្វើឱ្យមានការយឺតយ៉ាវក្នុងដំណើរការអនុវត្តការងារចុះបញ្ជីដីធ្លីនេះ។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានស្តីទីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូនាពេលនេះមានចំនួន ១១ភូមិ ក្នុងនោះឃុំថ្មីមានចំនួន ៦ភូមិ គឺភូមិត្រសេកកោង ភូមិត្រពាំងច្រាប ភូមិថ្មី ភូមិវត្តពោធិ៍ ភូមិដូនស៊យ និងភូមិគោចិនលែង ចំណែកឯឃុំព្រៃថ្នងមានចំនួន ៥ភូមិ គឺភូមិចក្រីទីង ភូមិព្រៃថ្នង ភូមិទ្វារថ្មី ភូមិដំណាក់ហ្លួង និងភូមិច្បារអំពៅ ដែលឃុំទាំងពីរខាងលើនេះមានផ្ទៃដីសរុបចំនួន ១២,០៨១ហិកតា មានក្បាលដីសរុបប្រមាណ ២០,៨៤៦ក្បាលដី ស្មើនឹង ១០,២១២គ្រួសារ ហើយក្រុមការងាររបស់មន្ទីរនឹងធ្វើការចុះវាស់វែង ប្រមូលទិន្នន័យជូនបងប្អូនប្រជាពលរដ្ឋចាប់ពីថ្ងៃប្រកាសតំបន់វិនិច្ឆ័យនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង