**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន

គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បិទយុទ្ធនាការឃោសនាបោះឆ្នោតដោយដើរក្បួនដង្ហែមានសមាជិកសមាជិកជិតបីពាន់នាក់ចូលរួម និងប្តេជ្ញាដណ្តើមជ័យជម្នះដ៏ត្រចះត្រចង់ជូនបក្ស


ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះបានដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកដោយដើរថ្មើរជើងនៅក្នុងក្រុងក្រចេះនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដោយមានសមាជិកសមាជិកាបក្សជិត ៣០០០នាក់ចូលរួម។ ក្រោយបញ្ចប់ការដង្ហែក្បួនដោយថ្មើជើង សមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាមកពីស្រុក ៦ ផ្សេងទៀតនៃខេត្តក្រចេះបានដឹកនាំការដង្ហែក្បួនឃោសនាដោយរថយន្តនិងម៉ូតូទៅតាមបណ្តាស្រុករបស់ខ្លួនជាមួយការផ្សព្វផ្សាយសារនយោបាយរបស់បក្ស។

បន្ទាប់ពីឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះលើកឡើងពីរបាយការណ៍នៃការចុះឃោសនាបោះឆ្នោតនាពេលកន្លងទៅ, ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរចំពោះគណៈកម្មាធិការគណបក្សខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សក្រុងស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រុងស្រុកដែលបានខិតខំប្រឹងប្រែងនិងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតទាំងពិធីបើក និងពិធីបិទយុទ្ធនាការ ក៏ដូចជាការចុះឃោសនានៅមូលដ្ឋានក្រុងស្រុកផ្ទាល់ជាមួយអង្គបោះឆ្នោត។ យុទ្ធនាការឃោសនាបោះឆ្នោតដែលយើងនៅក្នុងខេត្តក្រចេះដែលប្រព្រឹត្តទៅដោយរលូន គ្មានហិង្សា និងគណបក្សនយោបាយនីមួយៗមានសិទ្ធិពេញលេញ ក្នុងការឃោសនា។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះជាថ្ងៃសម្រេចចិត្តរបស់អង្គបោះឆ្នោតដែលជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងក្នុងការបោះឆ្នោតជូនគណបក្សខ្លួនដែលស្រឡាញ់ពេញចិត្ត និងជឿជាក់ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ។ ខេត្តក្រចេះមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សរុប ៣០០រូបក្នុងនោះគណបក្សប្រជាជនកម្ពុជាចំនួន ២៤៤ រូបដែលនឹងអញ្ជើញទៅបោះឆ្នោត។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុងស្រុកជាការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀត។ ខេត្តក្រចេះរបស់យើងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ អនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ហើយការជួបជុំសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាដ៏ច្រើនកុះករទាំងថ្ងៃបើក និងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ និងការឃោសនានៅមូលដ្ឋានបង្ហាញពីភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារបានអំពាវនាវដល់អង្គបោះឆ្នោតមានរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមានសតិអារម្មណ៍នឹងនរ ស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងបានប្តេជ្ញាចិត្តទៅបោះឆ្នោះទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកបន្តទៀតចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តក្រចេះ។

ឯកឧត្តមបានលើកឡើងថា៖«គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជន ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ការរួមសាមគ្គីគ្នារបស់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តក្រចេះ នឹងទទួលបានជ័យជម្នះយ៉ាងត្រចេះត្រចង់ តាមរយៈនៃការបោះឆ្នោតនេះ ហើយមានតគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រយ៉ាងច្រើនធំធេងជូនប្រជាជន និងប្រទេសជាតិទាំងមូលនិងធ្វើឱ្យប្រជាជនស្រឡាញ់ ពេញចិត្តនិងបោះឆ្នោតគាំទ្រហើយសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងនៅរៀងរាល់ការបោះឆ្នោតដែលកើតចេញពីអំពើល្អរបស់មន្ត្រីបក្ស» ៕

អត្ថបទដែលជាប់ទាក់ទង