អគ្គនាយកអត្តសញ្ញាណកម្ម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងការងារអត្តសញ្ញាណកម្មដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងការងារអត្តសញ្ញាណកម្មដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ស្ថិតិក្នុងគម្រោងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណកម្ម និងការកសាងមជ្ឈមណ្ឌលទិន្នន័យ (Data Center) នៅក្នុងអគារដ្ឋបាលរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយ នាយរងការិយាល័យជំនាញចំណុះនាយកដា្ឋនពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ៕