**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ**ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន ចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់**ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ**ក្រសួងសេដ្ឋកិច្ច ប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបង្រ្កាប បានគ្រឿងញៀនចម្រុះជាង ១៤តោន

សម្តេច ហេង សំរិន ត្រូវបានគេចាត់ទុកថាជាឥស្សរជនដឹកនាំប្រទេសមានវ័យចំណាស់ជាងគេមួយរូបនៅក្នុងទ្វីបអាស៊ី និងជាស្ថាបនិក រណសិរ្សសង្គ្រោះជាតិកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា នឹងចម្រើន អាយុវឌ្ឍនៈមង្គលគម្រប់ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ខាងក្រោមនេះ គឺជាប្រវត្តិនិងដំណើរតស៊ូរបស់សម្តេច ដែលត្រូវបានគេចាត់ទុកថាជាឥស្សរជនដឹកនាំប្រទេសមានវ័យចំណាស់ជាងគេមួយរូបនៅក្នុងទ្វីបអាស៊ី និងជាស្ថាបនិក រណសិរ្សសង្គ្រោះ ជាតិកម្ពុជាកាលពីឆ្នាំ១៩៧៨ និងក្រោយមកក្លាយជាអគ្គលេខាបក្សប្រជាជនបដិវត្តន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩១ ហើយក្រោយមកសម្តេចក្លាយជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០០៦ រហូតដល់ ឆ្នាំ២០២៣។

– សម្តេចបានចាប់កំណើតនៅក្នុងគ្រួសារកសិករសាមញ្ញមួយ ដែលមានឪពុកឈ្មោះ សំ ហេន និងម្តាយ ឈ្មោះ ហេង ស៊ីម។ សម្តេច ជាកូនទី៣ ក្នុងចំណោមបងប្អូន៦រូប។ ក្នុងមួយជីរិតរបស់លោក សម្តេចបានឆ្លងកាត់របបដឹកនាំប្រទេសជាច្រើនដំណាក់កាល រាប់ចាប់តាំងពីសម័យអាណាព្យាបាលបារាំងមក ហើយសម្តេចបានចូលរួមជាមួយឥស្សរជនជាន់ខ្ពស់ដទៃទៀត បូជាសាច់ស្រស់ ឈាមស្រស់ រំដោះជាតិមាតុភូមិ ស្វែងរកសន្តិភាព និងធ្វើការអភិវឌ្ឍប្រទេសជាតិ រហូតធ្វើមានការអភិវឌ្ឍជឿនលឿនបានដូចសព្វថ្ងៃ។

– សម្តេចចក្រី ហេង សំរិន កើតនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ១៩៣៤ នៅក្នុងភូមិ អន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែកខេត្តកំពង់ចាម (សព្វថ្ងៃជាខេត្តត្បូងឃ្មុំ)។
– ឆ្នាំ ១៩៤៦ សម្តេចបានចូលសិក្សារៀនសូត្រនៅក្នុងវត្តត្រពាំងព្រីង ដែលស្ថិតនៅក្នុងឃុំត្រពាំងផ្លុក ស្រុកពញាក្រែក ខេត្តកំពង់ចាម ដោយមានព្រះចៅអធិការវត្តនាពេលនោះ ព្រះនាម គង់ សូរ ជាអ្នកនាំយកសម្តេចទៅអប់រំដោយផ្ទាល់។
– ឆ្នាំ១៩៤៩ សម្តេចសម្រេចបួសរៀន អស់រយៈពេល៥វស្សា នៅក្នុងវត្តត្រពាំងព្រីងនោះតែម្តង។
– ឆ្នាំ ១៩៥៥ ដោយមានចិត្តស្រឡាញ់ចំពោះបក្សប្រជាជនបដិវត្តន៍ខ្មែរ សម្តេចបាន ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជូនបក្ស ហើយក្រោមមកសម្តេចបានចូលទៅបម្រើការងារជាកម្មករចំការកៅស៊ូនៅក្នុងឃុំក្រែក ស្រុកពញាក្រែក។
– ឆ្នាំ ១៩៥៦ សម្តេចសម្រេចចិត្តត្រលប់ទៅកាន់ស្រុកកំណើតវិញ ប្រកបមុខរបរធ្វើស្រែចំការជាមួយនឹងគ្រួសារ។
– ឆ្នាំ ១៩៥៧ សម្តេចបានរៀបអាពាហ៏ពិពាហ៏ ជាមួយកញ្ញា សៅ ទៀប ហៅ សៅ ទី សព្វថ្ងៃជា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ដោយទទួលបានបុត្រចំនួន៥រូប។
– ឆ្នាំ ១៩៥៩ សម្តេចបានស្គាល់លោក សោ ភឹម ដែលជាថ្នាក់ដឹកនាំបក្សប្រជាជនបដិវត្តន៍ ខ្មែរ មួយរូប និងជាមេភូមិភាគបូព៌ា។ ពេលនោះលោក សោ ភឹម បានទុកចិត្តនិងពឹងពាក់សម្តេចដើម្បីធ្វើការទំនាក់ទំនងទៅកាន់រណៈសិរ្សរំដោះជាតិរបស់វៀតណាមខាងត្បូងដោយ សម្ងាត់ ។

– ឆ្នាំ១៩៦១ សម្តេចបានក្លាយជាសមាជិកផ្លូវការនៃបក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយបានធ្វើសកម្មភាពបម្រើបដិវត្តន៍ដោយសម្ងាត់ក្នុងតួនាទីជាប្រធានក្រុមនីរសារបច្ចេសពិសេសសម្រាប់ភូមិភាគបូព៌ា ស្របពេលដែលសម្តេចមានតួនាទីជាប្រធានកងជីវពលនៃអាជ្ញាធរ នាពេលនោះ ព្រមទាំងជាគ្រូបង្រៀនកុមារនៅក្នុងភូមិផងដែរ។
– ឆ្នាំ ១៩៦៤ តំបន់ភូមិអន្លងជ្រៃ ត្រូវរងគ្រោះដោយការទម្លាក់គ្រាប់បែកពីកងទ័ពអាកាសរបស់ អាមេរិក និងវៀតណាមខាងត្បូង។
– ឆ្នាំ១៩៦៩ សម្តេចត្រូវបានចាត់តាំងឱ្យធ្វើជាប្រធានមន្ទីពេទ្យមួយដែលកសាងដោយ លោក សោ ភឹម នៅក្នុងឃុំកក់ ស្រុកពញាក្រែក និងក្រោយមកត្រូវបានតែងតាំងជាអនុប្រធានកងអនុសេនាតូច ទទួលបន្ទុកកិច្ចការនយោបាយ។
– ឆ្នាំ ១៩៧០ ក្រោយពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ សម្តេចត្រូវបានប្រគល់តួនាទីជាបន្តបន្ទាប់ដូចជា ប្រធានកងអនុសេនាធំក្នុងឆ្នាំ១៩៧០, ជាអនុប្រធាកងវរសេនាតូចក្នុងឆ្នាំ១៩៧១ និងជាប្រធានកងវរសេនាតូចក្នុងឆ្នាំ១៩៧២។
– ក្នុងឆ្នាំ១៩៧២ ដដែល សម្តេចបានដឹកនាំវាយរំដោះមូលដ្ឋានរបស់ទាហាន លន់ នល់ ដែលស្ថិតនៅត្រើយខាងស្តាំទន្លេមេគង្គ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម បានដោយជោគជ័យ។
– ក្នុងឆ្នាំ ១៩៧៣ សម្តេចក្លាយជាប្រធានកងវរសេនាធំ-កងទ័ពស្រួចភូមិភាគបូព៌ា ដែលមាន មូលដ្ឋាននៅស្រុកអូរាំងឪ ខេត្តកំពង់ចាម។
– បន្ទាប់មកក្នុងឆ្នាំ ១៩៧៤ សម្តេចបានដឹកនាំកងវរសេនាធំ ផ្លាស់ទៅខេត្តកណ្តាល ដើម្បីវាយទ័ព លន់ នល់ នៅភាគខាងលិចនៃទន្លេមេគង្គ និងតាមបណ្តោយទន្លេបាសាក់ ទទួលបានជ័យជម្នះជា បន្តបន្ទាប់។
– រហូតដល់ឆ្នាំ ១៩៧៥ សម្តេចបានដឹកនាំវាយរំដោះ ចូលដល់ទីក្រុងភ្នំពេញ ដោយឆ្លងកាត់តាមក្រុងតាខ្មៅ រហូតទីក្រុងភ្នំពេញទាំងមូលត្រូវបានរំដោះ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ ប៉ុន្តែ រយៈពេលប្រហែល ១ខែក្រោយមក សម្តេចទទួលបានបញ្ជាពីមជ្ឈិម ឱ្យដកកងទ័ពត្រលប់ទៅភូមិភាគបូព៌ាវិញ និងកាន់ដំណែងជាប្រធានកងពលលេខ៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកពញាក្រែក។

– ក្រោយការចាប់ផ្តើមនៃរបបកម្ពុជាប្រជាធិបតេយ្យបានប្រមាណ១ឆ្នាំ ពួក ប៉ុល ពត បានផ្តើម មានចេតនាបោសសម្អាតកម្មាភិបាលភូមិភាគបូព៌ា ដោយចោទប្រកាន់កម្មាភិបាលភូមិភាគនេះ រួមទាំងលោក សោ ភឹម ផងដែរថាជាជនក្បត់។

– ឆ្នាំ ១៩៧៨ ដោយយល់ច្បាស់អំពីចេតនាបោសសម្អាតរបស់ ប៉ុល ពត សម្តេចបានចាត់តាំងចលនាតស៊ូមួយ ដែលមានសម្តេចផ្ទាល់ជាប្រធាន និងសម្តេច ជា ស៊ីម ជាអនុប្រធាន និងមានសមាជិកមួយចំនួនទៀត និងបានព្យាយាមទាក់ទងស្វែងរកជំនួយពីភាគីវៀតណាម។
– នៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើង ដែលមានសម្តេចជា ប្រធាន សម្តេច ជា ស៊ីម ជាអនុប្រធាន សម្តេច ហ៊ុន សែន ជាសមាជិក។ រណសិរ្សបានកសាង គោលនយោបាយ ១១ខ ឈានឆ្ពោះទៅវាយរំលំរបប ប៉ុល ពត បានដោយជោគជ័យនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដោយមានការគ្រាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាមផងដែរ។
– ១ថ្ងៃបន្ទាប់ពីការរលំរលាយនៃពួកបនប្រល័យពូជសាសន៍ ប៉ុល ពត របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើង និងបានប្រកាសបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលមានសម្តេចចក្រី ហេង សំរិន ផ្ទាល់ជាប្រធាន។
– ក្នុងឆ្នាំ១៩៨១ សម្តេចក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍កម្ពុជា។
– ឆ្នាំ១៩៨៥ សម្តេចបន្តទទួលបានការគាំទ្រជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស និងបានដឹកនាំសន្និបាតបក្ស ដោយបានអនុម័តការធ្វើកំណែទម្រង់សេដ្ឋកិច្ច នាពេលនោះ។
– ឆ្នាំ១៩៨៩ សម្តេចបានដឹកនាំធ្វើសន្និបាតកម្មាភិបាលទូទាំងប្រទេសលើកទី២ ដែលបាន សម្រេច ដាក់ចេញគោលនយោបាយសំខាន់ៗមួយចំនួនដូចជា ការដកកងទ័ពស្ម័គ្រចិត្តវៀតណាម ចេញ ពីកម្ពុជា, ការសម្រេចលើគោលនយោបាយដឹកជញ្ជូនឯកជន, គោលនយោបាយកសិកម្ម, ឧស្សហកម្ម និងសិប្បកម្ម, និងការគ្រប់គ្រងប្រើប្រាស់ដីធ្លីជាដើម។
– ក្នុងឆ្នាំ១៩៩១ សម្តេចបានដឹកនាំធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់បក្ស ដោយបានបានសម្រេចប្តូរឈ្មោះបក្ស ទៅជាគណបក្សប្រជាជនកម្ពុជាវិញ។
– ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អង្គការសហប្រជាជាតិ ហៅកាត់ថា“អ៊ុនតាក់” បានជួយរៀបការបោះឆ្នោត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ១៩៩៣។ ពេលនោះសម្តេចបានជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ១៩៩៤ ព្រមទាំងទទួលគោរមងារជា “សម្តេច ហេង សំរិន”។
– សម្តេចបានធ្វើជាអនុប្រធានទី១នៃរដ្ឋសភាចំនួន២លើក គឺនៅឆ្នាំ១៩៩៨ និងឆ្នាំ២០០៤។
– ក្នុងឆ្នាំ ២០០៦ សម្តេចទទួលបានការគាំទ្រជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្លាយជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា។
– ឆ្នាំ២០០៧ សម្តេចត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រទានគោរមងារជា “សម្តេចអគ្គមហាពញាចក្រី ហេង សំរិន”។
– ក្រោយមកសម្តេចត្រូវបានបន្តជាប់ឆ្នោតជាប្រធានរដ្ឋសភាក្នុងអាណត្តិជាបន្តបន្ទាប់ គឺអាណត្តិទី៤នៅឆ្នាំ២០០៨, អាណត្តិទី៥នៅឆ្នាំ ២០១៣, អាណត្តិទី៦នៅឆ្នាំ ២០១៨។
– នៅក្នុងឆ្នាំ២០២៣ សម្តេចនៅតែបន្តជាប់ឆ្នោតក្លាយជាសមាជិករដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ និងត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឬទ័យតែងតាំងជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅក្នុងឆ្នាំដដែលនេះ។

ក្នុងវ័យ ៩០ឆ្នាំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ត្រូវបានគេសង្កេតឃើញថា នៅតែមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ក្នុងការបម្រើជាតិមាតុភូមិ ជាពិសេសបម្រើដល់ព្រះរាជកិច្ចរបស់ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង