ក្រសួងមុខងារសាធារណៈ រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល។
សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណងធ្វើវឌ្ឍនភាពការងារសំខាន់ៗ របស់ក្រសួងមុខងារសាធារណៈ ដែលសម្រេចបានក្នុងរយៈពេល ៩ខែកន្លងមក រួមទាំងការធ្វើវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល៕