នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុញ្ញាតឱ្យប្រធានផ្នែកកម្ទេចជាតិផ្ទុះ ទីបញ្ជាការកងទ័ពជើងគោកប្រចាំតំបន់អាស៊ីប៉ាសីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យវរសេនីយ៍ទោ អារីអាណា ម៉ូរែល ប្រធានផ្នែកកម្ទេចជាតិផ្ទុះ ទីបញ្ជាការកងទ័ពជើងគោកប្រចាំតំបន់អាស៊ីប៉ាសីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។