ឯកឧត្តម ប៉ូច សោភ័ណ ដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សាលើឯកសារសម្រាប់រៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ
ភ្នំពេញ៖ នៅទីស្តីការក្រសួងយុត្តិធម៌ នាសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារបច្ចេកទេសស្នូល រៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ និងអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ដើម្បីពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លើឯកសារនៃការរៀបចំផែនការធនធានមនុស្សរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ សម្រាប់ជាធាតុចូលនៃការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ, លោក លោកស្រីជាប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ, លោកស្រីប្រធាននាយកដ្ឋានស្រាវជ្រាវ និងផែនការ និងលោក លោកស្រីជាសមាជិកនៃក្រុមការងារ៕